ប្រជាពលរដ្ឋ​ស្រុក​កំរៀង​ប្រមូល​ផ្តុំគ្នា និង​ដាក់​គោយន្ត​បិទផ្លូវ​តវ៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ជាង​១០០​នាក់​ប្រមូល​ផ្តុំគ្នា​និង​ដាក់​គោយន្ត​បិទផ្លូវ​រឿង​កសិផល​ធ្លាក់​ថ្លៃ​និង​គ្មាន​ទីផ្សារ​។ ការប្រមូលផ្តុំ​គ្នា​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣ កក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវបំបែក​ផ្លូវ​៣០ ក្នុងភូមិ​សាមសិប ឃុំ​តា​ក្រី ស្រុក​កំរៀង ខេត្តបាត់ដំបង​ប្រជាពលរដ្ឋ​ចំនួន​១៣០​នាក់​បានដាក់​ពង្រាយ​គោយន្ត​រួមទាំង​ត្រាក់ទ័រ​ផងដែរ​ជិត​៣០​គ្រឿង​បិទផ្លូវ​បង្ក​ការរាំងស្ទះ​ចរាចរណ៍​ដើម្បី​តវ៉ា​សុំអោយ​សម្តេច​តេ​ជោ​ហ៊ុន សែន ជួយ​រក​ទីផ្សារ​កសិផល​ដែល​ផលិត​បា​នប​ហើយ​តម្លៃ​ធ្លា​ក់ទាប​មិនអាច​ទទួលយកបាន​។​
ក្រុម​ប្រជាពលរដ្ឋ​ដែល​ចេញមក​តវ៉ា និង​ទទូច​ការស្នើរ​សុំ​បាន​លើកឡើងថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​កសិផល​ដូចជា​ពោត ដំឡូង​មី​ជាដើម​មិនមាន​ហាងឆេង​ធ្វើអោយ​កសិករ​ការខាតបង់​ជា​បន្តបន្ទាប់ បាក់​ទឹកចិត្ត​លែង​ចង់​ដាំ​ដុះ ប​ន្តែ​ម​ទាំង​ជំពាក់​លុយ​អង្គការ​ជាច្រើន​ទៀត ផ្ទុយ​ពីស​ម្ភា​រះ​កសិកម្ម​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​កាន់តែ​ថ្លៃ​ខ្ពស់​ទៅៗ​។​
ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរ​បន្តថា ទីផ្សារ​កសិផល​មិន​ស៊ីសង្វាក់​គ្នា​ដោយ​ពូជ​ពោត​ទិញ​ពី​ផ្សារ​ក្នុង​១​គីឡូក្រាម​តម្លៃ​១៧៥​បាត​លុយ​ថៃ ប៉ុន្តែ​ចំពោះ​កសិផល​ដែល​កសិករ​ផលិត​បាន​លក់បាន​ត្រឹមតែ​១​គីឡូក្រាម​៣​បាត​ប៉ុណ្ណោះ​។​
ការ​ទ​ទួ​ចត​វ៉ា​នេះដែរ​បាន​ផ្តោត​សំខាន់​លើ​ការ​សុំអោយ​ថ្នាក់ដឹកនាំ​ជួយ​ដល់​ពួកគាត់ អោយ​កសិផល​លក់បាន​ត​ម្រៃ​លើ​៣​បាត​ឡើងទៅ​អោយបាន​ថេរ សុំអោយ​ផ្នែក​ជំនាញ​ចុះ​ត្រួតពិនិត្យ​ជញ្ជីង​ថ្លឹង​កសិផល​ក្នុង​សៃ​ឡូ​ទទួល​ទិញ​និង​សុំអោយ​ឈ្មួញ​មាន​ច្រើន​ក្នុង​ការចូល​ទិញ​កសិផល​ពី​កសិក​ជៀសវាង​ឈ្មួញ​ឆ្លៀតឱកាស​ចុះ​ទិញ​ហើយ​បង្អាប់​តម្លៃ​។​
មកទល់​ម៉ោង​១២ និង​០០​ថ្ងៃត្រង់ ថ្ងៃ​ដដែល​នេះ​ក្រុម​កសិករ​នៅតែ​បន្ត​ប្រមូលផ្តុំ​គ្នា​មិនទាន់​រំសាយ​ស្រប​ពេលដែល​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង​កំពុងធ្វើដំណើរ​ទៅកាន់​ទីកន្លែង​កើតហេតុ​ដើម្បី​ដោះស្រាយ​៕

20045865_1905870082984886_1758783733_n20046110_1905870132984881_1975407477_n 20117453_1905870142984880_54306086_n 20117504_1905870079651553_173011322_n