គួរ​ឲ្យ​រន្ធត់​! កូន​ក​ម្លោះ​ស្លាប់ ឪពុក​កូនក្រមុំ​របួស​ធ្ងន់​ក្នុង​ថ្ងៃ​ភ្ជាប់ពាក្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2017 ក+ ក-

​ខេត្តកំពង់ធំ ៖ កូន​ក​ម្លោះ​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់ ក្នុងពេលដែល​ឪពុក​កូនក្រមុំ​ក៏​រងរបួស​ធ្ងន់​ក្នុង​ថ្ងៃ​ភ្ជាប់ពាក្យ ខណៈដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៤ និង​២៥​នាទី​ល្ងាច ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​សំពង់ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ទី​១៖ ឈ្មោះ ខុំ ខេន អាយុ​២៩​ឆ្នាំ ជា​កូន​ក​ម្លោះ (​ស្លាប់​), ទី​២៖ ឈ្មោះ រឹម រ៉ា​ន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (​ស្លាប់​) ត្រូវជា​បង​ជីដូន​កូនក្រមុំ​, ទី​៣៖ ឈ្មោ ចែត ជឿន អាយុ​៦៧​ឆ្នាំ ឪពុក​បង្កើត​កូនក្រមុំ (​មាន​សភាព​ធ្ងន់ធ្ងរ​) យកទៅ​សង្គ្រោះ​នៅ មន្ទី​ពេទ្យ​ខេត្តកំពង់ធំ ខណៈ​កូនក្រមុំ​ឈ្មោះ សា រ៉េត អាយុ​២៥​ឆ្នាំ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា មុនពេល​កើតហេតុ ផ្ទះ​ជនរងគ្រោះ​រៀបចំ​ពិធី​ភ្ជាប់ពាក្យ ដោយបាន​ដំឡើង​រោង​រួចរាល់​អស់ហើយ​។ ជនរងគ្រោះ​ទាំង​៣​នាក់ បាន​លើក​មេក្រូ​ឡើងលើ ខណ​មេក្រូ​នោះ​មាន​ដង​ដែក​ក៏​ទៅ​ប៉ះ​ខ្សែភ្លើង​ខាងលើ​បណ្តាលឱ្យ​ឆក់​តែម្តង​។​
​ភ្លាមៗ នោះ​បងប្អូន​សាច់ញាតិ​យក​ជនរងគ្រោះ​ទាំង​៣​នាក់ បាន​យក​ជនរងគ្រោះ​ទៅ​កប់​ដីខ្សាច់​ផងដែរ ប៉ុន្តែ​សង្គ្រោះ​មិនបាន​ក៏​នាំយក​សង្គ្រោះ​បន្ត នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ធំ តែ​ជា​អកុសល​មនុស្ស​២​នាក់ បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ៕

fn-2017-07-14-10-26-13-3fn-2017-07-14-10-26-13-2fn-2017-07-14-10-26-13-0