ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​តំណែង​ស្នងការ​ខេត្តមណ្ឌលគិរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2017 ក+ ក-

ខេត្តមណ្ឌលគិរី ៖ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​។
​សូម​រំលឹកថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក សំណាង ជា​អតីត​ស្នងការ​នគរបាល​ខេត្តតាកែវ ហើយ​ត្រូវបាន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ចេញ​សេចក្ដីប្រកាស​ផ្លាស់ប្ដូរ ទៅជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ដើ​ប្បី ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តូច យ៉ុ​ន ទៅជា​អនុប្រធាននាយកដ្ឋាន​ប​ច្ចេកទេស​ព្រំដែន ក្រសួងមហាផ្ទៃ​៕

20067900_1905940882977806_131809572_n20068241_1905940876311140_925930187_n 20117714_1905940886311139_783180367_n 20120869_1905940879644473_1506932888_n