ទឹកទន្លេ​មេគង្គ​នឹង​បន្ត​ហក់​ឡើង​ក្នុង​រយៈពេល​៤-៥​ថ្ងៃ​ខាងមុខនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖  ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា នៅ​រយៈពេល​៤-៥​ថ្ងៃ ខាងមុខនេះ ទឹកទន្លេ​មេគង្គ នឹង​បន្ត​ហក់​ឡើងជា​លំដាប់ ប៉ុន្តែ​ការកើនឡើង​នូវ ទឹកទន្លេ​មេគង្គ​នេះ មិនទាន់​ឈានដល់​កម្រិត​ដែល​ត្រូវ​ប្រុងប្រយ័ត្ន នៅឡើយ​តេ គ្រាន់តែ​អាច​នឹងធ្វើ​ឲ្យ​លិចលង់​តំបន់​ទំនាប​មួយចំនួន ដែល​ស្ថិតនៅ​សង្ខាង​ទន្លេ នៅក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម​៕ ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​ក្រសួង​ធនធានទឹក​៖

8f7489db-2ea6-4d9a-ad02-88af3c9212f6fn-2017-07-17-07-26-31-0