ខេត្តព្រះសីហនុ ៖ ភ្លៀងបានបន្ដធ្លាប់ជាប់ៗគ្នា៣យប់៣ថ្ងៃហើយ ដោយបណ្ដាលឲ្យតំបន់វាលទំនាបមួយចំនួនក្នុងខេត្តព្រះសីហនុ និងខេត្តកំពង់ធំ រងការជន់លិចបង្កការលំបាកដល់ការធ្វើដំណើរ និងប្រកបមុខរបររបស់ប្រជាពលរដ្ឋ។ ប៉ុន្តែជំនន់នេះមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះរាជធានី-ខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ច្រើន ចំពោះតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រមានកំពស់ខ្ពស់ៗ។
ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូមភ្លៀង រលក បាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ នៅពេលមេឃរកកលភ្លៀង៕