បាក់ច្រាំងទន្លេដល់ផ្លូវមួយចំហៀងថែមទៀតនៅស្រុកលើកដែក
ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលច្រាំងទន្លេមេគង្គ ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែកបានបាក់ប្រមាណជិត១០ម៉ែត្រ ហើយបណ្ដាលឲ្យបាក់ដល់ផ្លូវលេខ១៤ អស់មួយចំហៀងថែមទៀត ។ ករណីនេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរគ្រប់ថ្នាក់ចុះពិនិត្យនិងជួសជុលជាបន្ទាន់ផង៕