អគ្គិភ័យ​ឆេះ​ស្ថានីយ​ប្រេង​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​រលត់ទៅវិញ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 July, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​ដែល​ឆាបឆេះ​ស្ថានីយ​ប្រេងសាំង​មួយកន្លែង នៅក្បែរ​ស្ពាន​អូរ​តា​គុជ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​រលត់ទៅវិញ​ហើយ នៅ​ម៉ោង​ប្រមាណ​ជិត​៩​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​
​សេចក្ដីរាយការណ៍​បាន​បន្តថា ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ​កម្លាំង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានចេញ​ឡានទឹក​ទៅ​ចំនួន​១១​គ្រឿង ប៉ុន្ដែ​បាញ់​អស់​៤​គ្រឿង​ប៉ុណ្ណោះ​។ សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា សម្រាប់​ការខូចខាត​នោះ​រួមមាន ឆេះ​ម៉ូតូ​៤​គ្រឿង កុង​ទ័​រ​សម្រាប់​ចាក់​ប្រេង​២ និង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត ប៉ុន្ដែ​ពុំមាន​មនុស្ស​រងរបួស​នោះទេ​។
​ទោះបីយ៉ាងណា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ មិនទាន់​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ប្រាប់​នោះទេ ព្រោះ​កំពុងធ្វើការ​សួរនាំ​បន្ដទៀត​៕

fn-2017-07-18-09-11-10-1fn-2017-07-18-09-11-10-0