អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ប្រតិកម្ម​នឹង​ចៅសង្កាត់​បក្សប្រឆាំង​ហ៊ាន​ចេញ​លិខិតបញ្ជាក់​កិរិយាមាយាទ​ឲ្យ​ពលរដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន ប្រតិកម្ម ចំពោះ​ចៅសង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ម្នាក់ ដែល​ហ៊ាន​ចេញ​លិខិតបញ្ជាក់ កិរិយាមាយាទ ឲ្យ​ពលរដ្ឋ ខណដែល​ខ្លួន​ពុំមាន​សិទ្ធិ​។ លោក​បញ្ជាក់ថា មេឃុំ​មិនមាន​សិទ្ធិ​ចេញ​ការបញ្ជាក់ ដូចនេះ​ទេ ព្រោះ​មេឃុំ​ពុំមែន​ជា​អ្នកគ្រប់គ្រង សាលក្រម ឬ​សាលដីកា​តុលាការ​ផ្តន្ទាទោស បុគ្គល​ណា​ម្នាក់​នោះទេ​! សូម​ពិនិត្យ​អត្ថបទ​ក្រម នីតិវិធី​ព្រហ្មទណ្ឌ អំពី​សមត្ថកិច្ច​ដែលមាន​តួនាទី អនុវត្ត​កិច្ចការ​នេះ​! មេឃុំ​ចៅសង្កាត់​ត្រូវ​ព្យាយាម ស្វែងយល់​អំពី​ច្បាប់ ដើម្បី​ជៀសវាង​កំហុស​បែបនេះ ។​
​សូមជម្រាបថា មានរឿង​ភ្ញាក់ផ្អើល​មួយ​កើតឡើង បន្ទាប់ពី​លោក ហ៊ា ហាវ ចៅសង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មកពី​គណបក្ស សង្គ្រោះ​ជាតិ បានចេញ​លិខិតបញ្ជាក់ កិរិយាមាយាទ​ដល់​ប្រជាពលរដ្ឋ ដោយបាន​សរសេរថា​៖ «​យើង​ចៅសង្កាត់ សង្កាត់​ស្វាយដង្គុំ សូមបញ្ជាក់ថា ណាប់ រើ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ កន្ត្រក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​, ជា​ប្រជាពលរដ្ឋ មាន​កិរិយាមាយាទ​ស្លូតបូត មិនដែល​ប្រព្រឹត្ត​បទល្មើស​ណាមួយ ដែល​នាំ​ឲ្យ​ការចោទប្រកាន់​ពី​តុលាការ​សោះឡើយ ។​
​ចៅសង្កាត់​រូប​នោះបាន​សរសេរ​បន្ត​ថា ក្នុងនាម​យើង​ជា​ចៅសង្កាត់​ស្វាយដង្គុំ និង​ជា​អ្នក​រស់ នៅក្នុង​ភូមិ​ដូចគ្នា សូម​ធានាថា​បុគ្គល​ខាងលើនេះ​មិនបាន​ប្រព្រឹត្ត​ដូច​អ្វីដែល គេ​បាន​ចោទ ប្រកាន់​នោះទេ ។​
​ទង្វើ​របស់លោក​ចៅសង្កាត់​រូប​នោះបាន​បង្ហាញថា គាត់​មិន​យល់​អ្វី​ទាំងអស់​អំពី​តួនាទី ភារកិច្ច ឬ​ច្បាប់ ហើយ​អាច​និយាយថា គាត់​ជា​មនុស្ស​ល្ងង់​មិនបាន​រៀនសូត្រ និង​មិនមាន​សមត្ថភាព​អាច​ដឹក នាំ​ឃុំ​សង្កាត់​នោះឡើយ ហើយ​មនុស្ស​ដូចគ្នានេះ ត្រូវបាន​បក្សប្រឆាំង​លើក​ឲ្យ​ធ្វើ​មេឃុំ​ចៅ សង្កាត់​ច្រើនណាស់ ៕

2691_fn-2017-07-19-14-08-12-1