ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 March, 2015 ក+ ក-

ភ្នំ​ពេ​ញះ​ភរិយា​ប្រធាន​ធិបតី​សហរដ្ឋអា មេរិក លោក បា​រ៉ា​ក អូ​បា​ម៉ា (Barak Obama) គឺ​អ្នកស្រី មី​ស្ហ៊ែ​ល អូ​បា​ម៉ា (Michelle Obama) នឹង​មក​បំពេញ​ទស្សនកិច្ច​វប្បធម៌ នៅ​ប្រទេស​កម្ពុជា​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី ២០ ដល់ ថ្ងៃទី​២២ មីនា ឆ្នាំ​២០១៥ ខាងមុខនេះ​។​

ក្រសួងការបរទេស​ក​ម្ពុ​ជា​បានចេញ​សេចក្ដីជូនដំណឹង​ចុះផ្សាយ​ថ្ងៃទី​៣ មីនា ដោយ​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មី​ស្ហ៊ែ​ល អូ​បា​ម៉ា ហើយ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ង្ឃឹ​ម​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក​កាន់តែ​ល្អប្រសើ​ថែមទៀត​៕​ខ រ​

mm9

អ្នកស្រី មី​ស្ហ៊ែ​ល អូ​បា​ម៉ា (Michelle Obama) ចូលរួម​កម្មវិធី​ក្នុង​សេត​វិមាន នា​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី ២២ កុម្ភៈ ២០១៥​។