ឃាត់ខ្លួន​ស្ត្រី​អ្នក​មើលថែ​ក្មេង​ម្នាក់​តាម​ពាក្យបណ្តឹង​ឪពុកម្តាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុកម្តាយ​ទារក​រងគ្រោះ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៧​ដោយ​ចោទ​ប្តី​ប្រពន្ធ​ដែលជា​អ្នកមើល​ថែកូន​របស់គាត់​ថា​បាន​លូក​ប្រដាប់ភេទ​កូនស្រី​គាត់​ដែល​ទើប​តែមាន​អាយុ​១២​ខែ​២០​ថ្ងៃ​បណ្តាលអោយ​ហូរឈាម​យ៉ាងខ្លាំង ហើយ​ពេលនេះ​កូនស្រី​របស់គាត់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដោយមាន​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​។​
​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ខណ្ឌមានជ័យ​ដោយមាន​ការចូលរួម​អង្គការ​ថែទាំ​កុមារ និង​ទារ​កបាន​បើក​គណៈកម្មការ​ចំរុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​ជៀសវាង​ការភាន់ច្រឡំ​រយៈពេល​១២​ម៉ោង ហើយ​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ប្រាប់ថា ទារក​ខាងលើ​ត្រូវបាន​រងគ្រោះ​ដោយ​វត្ថុ​រឹង​លូក​ចូលក្នុង​ប្រដាប់ភេទ ហើយ​សមត្ថកិច្ច​បានសម្រេច​ឃុំខ្លួន​ស្ត្រី​ដែលជា​អ្នកមើល​ថែទាំ​ទារក​ឈ្មោះ តោ ស្រី អាយុ​៣៦​ឆ្នាំ​។ ដោយ​ស្ត្រី​សង្ស័យ​ខាងលើ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគាត់​បាន​ងូតទឹក​អោយ​ទារក​ខាងលើ​នោះ​មិន​ប្រយ័ត្ន​បាន​ជ្រុលដៃ​រុកចូល​ក្នុង​ប្រដាប់ភេទ​ក្មេងស្រី​ខាងលើ​បណ្តាលអោយ​មុត​ក្រចកដៃ​របស់គាត់​។​
​ដោយឡែក​បុរស​ជា​ប្តី​ឈ្មោះ ព្រំ វិ​រះ ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាតអោយ​ត្រលប់​ទៅផ្ទះ​វិញ​ដោយ​មិនមាន​ការពា​ក់ព​ន្ធ័​បទល្មើស​អ្វី​នោះទេ​។​
​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ខាងលើ​ត្រូវបាន​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការ​ខណ្ឌមានជ័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​៕

20205584_1908972279341333_1813467731_o20187638_1908972286007999_427381368_n