ចាប់បាន​ខ្មាន់កាំភ្លើង​ដែល​បាញ់សម្លាប់​អ្នករត់​តាក់ស៊ី​នៅ​ស្រុក​រលាប្អៀរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង​បាញ់​បុរស​អ្នករត់​តាក់ស៊ី​ម្នា​ក់នៅ​ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង ប្លន់​យក​រថយន្ដ Highlander កាលពី​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧​នោះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ ឡុ​ច សុវណ្ណ​រ៉ា ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​២០ ខែកក្កដា​នេះ​ថា ជនសង្ស័យ​៣​នាក់​ក្នុងករណី​បាញ់សម្លាប់​បុរស​អ្នករត់​តាក់ស៊ី​ម្នាក់ នៅ​ស្រុក​រលាប្អៀ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង នគរបាល​ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​។​
​គួរ​បញ្ជាក់ថា បុរស​ជា​ជនរងគ្រោះ ដែលជា​អ្នករត់​តាក់ស៊ី ឈ្មោះ អៀង ចិ​ត្រា ហៅ​ចិត្ត អាយុ​៤៣​ឆ្នាំ មាន​ទី​លំ​ភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ធ្លាយ​ក្បាល នៅត្រង់ចំណុច​ផ្លូវ​អា​លុង​ចូលទៅ​គោក​ស្តៅ ស្ថិតក្នុង​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ រថយន្ដ​របស់​ជនរ​ង​គ្រោះ ដែល​ត្រូវបាន​ជនសង្ស័យ​យកទៅ​នោះ ម៉ាក Highlander ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-1125​។ ក្រោយ​បាញ់សម្លាប់​បុរស​រត់​តាក់ស៊ី ខ្មាន់កាំភ្លើង​បាន​អូស​ជនរងគ្រោះ ទម្លាក់ចោល​នៅលើ​ដងផ្លូវ រួច​ជិះ​រថយន្ត​គេចខ្លួនបាត់ ប៉ុន្តែ​ពេលនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​៕

fn-2017-07-20-22-33-15-1fn-2017-07-20-22-33-15-0