រថយន្ត​សាំង​យ៉ុង​ដឹក​ចេក​បើក​បុក​ម៉ូតូ​គ្រឿង​បង្ក​ឲ្យ​ស្លាប់​មនុស្ស​ពីរ​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2017 ក+ ក-

​ខេត្តក្រចេះ ​៖ មនុស្ស​ប្រុស​ស្រី​២​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយ​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​គ្នា​ទៅបុក​ចំ​ពីមុខ​រថយន្ត​សាំង​យ៉ុង​ដឹក​ចេក​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​២២ និង​២៥​នាទី នៅ​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ ។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ចំណុច​មុខ​គ្រុឌ ក្នុងភូមិ​អូរ​ឬ​ស្សី​១ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ រវាង​រថយន្តបុក​ម៉ូតូ​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា បង្កឡើង​ដោយ​រថយន្ត​ម៉ាក​សាំង​យ៉ុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2AI.9960 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​បាត់​) ពី​ទិសខាងកើត​មក​លិច ដល់​ចំណុច​ខាងលើ​បាន​បុក​និង​ម៉ូតូ​ម៉ា​កវេ​វ ពណ៍​ខ្មៅ គ្មាន​ស្លាក លេខ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អធម​និង​កន្លែង ។​
​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ ឈ្មោះ ខៃ ខន ភេទ​ប្រុស អាយុ​35​ឆ្នាំ (​ស្លាប់ កន្លែងកើតហេតុ​) ទីលំនៅ​ភូមិ អូរ​ឬ​ស្សី​១ សង្កាត់​អូរ​ឬ​ស្សី អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ស្រី សំ​ស៊ី​ណន់ ភេទ​ស្រី អាយុ​30​ឆ្នាំ (​ស្លាប់​កន្លែងកើតហេតុ​) ទីលំនៅ ភូមិ​ក្បាលកោះ សង្កាត់​កោះ​ទ្រង់ សាកសព​ទាំង​០២​នាក់ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​មធ្យោបាយ​ទាំង​ពីរបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ​ជា​បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំ​តាម​នីតិ​វិធី ៕

20273288_1909447279293833_59573125_o20216731_1909447289293832_1044573567_o20257860_1909447299293831_193270817_o20272037_1909447302627164_1565154086_n