រយៈពេល​២​ថ្ងៃ​បង្ក្រាប​ឧបករណ៍​បទល្មើស​នេសាទ​ខុសច្បាប់ និង​រឹបអូស​បានជា​ច្រើន​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2017 ក+ ក-

​ដោយ ៖ ប្រុ​ញ វិធិ​ន​
​ខេត្តក្រចេះ ​៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​ព្រែក​ប្រសព្វ ដឹកនាំ​បញ្ជារ​ដោយ​លោក កែម ហៀ​ង អភិបាលរង​ស្រុក ក្រោម​ការចង្អុលបង្ហាញ​ពី​លោក សេក ប៊ុនហេង អភិបាលស្រុក បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ឧបករណ៍​បទល្មើស​នេសាទ​ខុសច្បាប់​ជា​បន្តបន្ទាប់​រយៈពេល​ពី​រ​ថ្ងៃ រឹបអូស​បានជា​ច្រើន​គ្រឿង ។​
​លោក កែម ហៀ​ង អភិបាលរង​ស្រុក​ព្រែក​ប្រសព្វ បាន​ឲ្យ​ដឹងថា លោក​បាន​ដឹកនាំ​បញ្ជារ​ចុះបង្ក្រាប​ផ្ទាល់ ដោយមាន​កម្លាំង​សហការ​ជាមួយ មន្ត្រី​ជំនាញ​ខ័​ណ្ឌ​និង​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ ដឹកនាំ​ដោយ​លោក បែន ប៊ុណ្ណា​រ៉ាវុធ នាយផ្នែក និង​កម្លាំង​សឹក​រង​ស្រុក ដោយបាន​ចុះបង្ក្រាប​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា កាលពី​ថ្ងៃទី​១៨-២០ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំនុច​បឹង​សំអុយ និង​បឹង​ធំ ឋិត​នៅក្នុង​ឃុំ​តា​ម៉ៅ និង​ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ ។
​លោក បែន ប៊ុណ្ណា​រ៉ាវុធ នាយក​ផ្នែក​រដ្ឋបាល​ព្រែក​ប្រសព្វ បាន​បញ្ជាក់ថា នៅក្នុង​ការចុះ​បង្ក្រាប​ឧបករណ៍​ល្មើសច្បាប់​ខាងលើ កម្លាំង​សមត្ថកិច្ច​ចម្រុះ រឹបអូស​បាន​៖ លូ​ស្បៃ​មុង​ចំនួន​១០​មាត់​លូ​, លប​សាច់​អួន​ក្រឡា​ញឹក ចំនួន ១៨​គ្រឿង​, របាំង​ស្បៃ​មុង ១០​ខ្សែ​ប្រវែង ៧០០​ម៉ែត្រ​, របាំង​សាច់​អួន​ក្រឡា​ញឹក ១៦​ខ្សែ មាន​ប្រវែង​១២០០​ម៉ែត្រ​, លប​ឬ​ស្សី​៦៦​គ្រឿង​, របាំង​សាច់​អួន​ក្រឡា​ញឹក​, របាំង​ព្រួល​ឬ​ស្សី​ប្រវែង​៤៥០​ម៉ែត្រ​, បង្គោល​ចម្រឹង​ឬ​ស្សី ចំនួន ១៤៨០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​បឹង​ធម្មជាតិ​ជិត​២០០​គីឡូក្រាម ។​
​ជាមួយគ្នា​នោះ លោក សេក ប៊ុនហេង បានបញ្ជាក់​ឲ្យ​ដឹងថា លោក​នឹង​ផ្ដល់​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក សហការ​ជាមួយ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល ដើម្បី​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ដែន​សមត្ថកិច្ច​សម្រាប់រ​ដូ​វ​បិទ​នេសាទ​នេះ សំដៅ​ចូលរួម​ការពារ​ធនធាន​ជលផល​ឲ្យ​មាន​និរន្ត​ភាព​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត ៕

20206046_1909511462620748_2117443091_n20216986_1909511485954079_895613585_n 20217113_1909511502620744_1761864256_n 20227138_1909511449287416_1307210206_n 20269935_1909511562620738_1379856791_n