មន្ត្រី​យោធា​ច្រក​អូរ​រំដួល និង​មន្ត្រី​គយ​ច្រក​អូរ​រំដួល​ប្រយុទ្ធ​គ្នា​ក្នុង​បន្ទប់​KTV
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​

បាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យដឹងថា មាន​ករណី​ហិង្សា​មួយ​កើតឡើង​រវាង​មន្ត្រី​យោធា និង​មន្ត្រី​គយ​ប្រចាំ​ច្រកព្រំដែន​អូរ​រំដួល ដូចគ្នា នៅ​ក្ខុ​ង​បន្ទប់ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នៅក្នុង​បន្ទប់​ខារ៉ាអូខេ យីហោ «​ជី​វ៉េ​ល​» ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ។​
​ដោយយោង​ប្រភពពី​សមត្ថកិច្ច​ស្រុក​កំរៀង បានឱ្យដឹង​ទៀតថា ជនបង្ក​ខាងលើ​ឈ្មោះ ផាន យុទ្ធ​ឋាន ជា​មន្ត្រី​យោធា​មាន​ឋានន្តរសក្តិ​វរសេនីយ៍ឯក ជា​ប្រធាន​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ប្រចាំ​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ។ រីឯ​បុរសរងគ្រោះ​ឈ្មោះ ឈួន ឃី​សាក់ អាយុ​៤៧​ឆ្នាំ ជា​មន្ត្រី​គយ​ប្រចាំ​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក (​រងរបួស​ចំ​ចិញ្ចើម​ភ្នែក​ម្ខាង )​។​
​ប្រភព​ឱ្យដឹងទៀតថា នៅ​មុនពេល​កើតហេតុ​វេលា​ម៉ោង​ខាងលើ​ជនបង្ក​ដែលជា​មន្ត្រី​យោធា​នោះបាន​ដើរចូល​ទៅក្នុង​បន្ទប់​ខារ៉ាអូខេ​របស់​ជនរងគ្រោះ ដោយ ខឹងសម្បារ​យ៉ាងខ្លាំង​ក៏​ដើរទៅ​សួរ​អ្នក​ដែល​កំពុង​ច្រៀង​នោះ​ថា តើ​អ្នកណា​ជិះឡាន​ពណ៌ ស មក​ទីនេះ​។​ស្រាប់តែ លោក យ៉ែម ហែម​រ៉ា​ត ជា​ប្រធាន​គយ​រដ្ឋាករ​ច្រក​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង បាន​តប​មកវិញ​ថា ខ្ញុំ​អ្នកបើក​យកមក​ទេ​។ នៅពេលនោះ​មន្ត្រី​យោធា បន្ថែមថា ចាប់​ឡាន​គេ​ហើយ យក​ជិះ​ដើរលេង ច្រៀង​ខារ៉ាអូខេ​ទៀត នេះ​ឫ​មន្ដ្រី​គយ​ស្អាតស្អំ​។​
​នៅពេលនោះ លោក ឈួន គី​សាក់ បាន​ស្ទុះ​ងើបឡើង ហើយ​ប្រហែលជា​ភាគី​ម្ខាង​ទៀត​ស្មានតែ​មក​វាយ​លើ​មន្ត្រី​យោធា និង​ឃើញ​សភាព​ស្រវឹង​ផង​នោះ មន្ត្រី​យោធា​ក៏​ក្រវៀសដៃ​ចំ​ចិញ្ចើម​លោក ឈួន គី​សាក់ រួច​ក៏បង្ក​ឲ្យ​ទៅជា​ឆាកប្រយុទ្ធ​គ្នា​តែម្តង​។​ភ្លាមៗ​នោះ មានការ​ផ្ញា​ក់​ផ្អើល​ខ្លាំង ហើយ គ្នីគ្នា​ទាំងសងខាង​ចូលទៅ​ជួយ​ឃាត់​និង​ទាញ​ចេញមកក្រៅ​វិញ ហើយ ក៏​ឡើង​ជិះ​រថយន្ត​ចេញទៅ​បាត់​រៀងៗ​ខ្លួន​។​
​ប្រភព​បន្តថា បន្ទាប់មក ភាគី​ខាង មន្ត្រី​គយ​ដែល​អះអាងថា​ជា​អ្នករងគ្រោះ បាន​ទៅ​ដាក់​ពា​ក្ស​ប្តឹង​នៅ​មូលដ្ឋាន​ស្រុក​កំរៀង​ទាំងយប់​។​
​ចំពោះ​ព័ត៌មាន​នេះ​សូម​បងប្អូន​ប្រិយមិត្ត​យើង​តាមដាន​ទាំងអស់គ្នា​នៅ​រឿង​រាវ​របស់​មន្ត្រី​ទាំងពីរ​នាក់​នៅ​ច្រក​អូរ​រំដួល​ដូចគ្នា តើ​ត​ទៅមុខទៀត​ត្រូវ​បញ្ចប់​នៅពេលណា​នោះទេ​។​
​សូមជម្រាបថា កន្លងមក ច្រកព្រំដែន​អូរ​រំដួល ក្នុង​ខេត្តបាត់ដំបង បាន​រង ការរិះគន់​យ៉ាងខ្លាំង​ពី​អំពើពុករលួយ​ដោយ​ការឃុបឃិត​គ្នា​បើក​ឲ្យ​មានការ​នាំចូល​ទំនិញ និង​រថយន្ត គេចពន្ធ​ជាដើម​៕

20317167_1911005355804692_1045051127_o20347888_1911005359138025_1167535011_o 20370231_1911005365804691_1476652350_n 20403468_1911005412471353_489670455_n