ឃាត់ខ្លួន​ជន​មុខសញ្ញា​​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2017 ក+ ក-

ខេត្តក្រចេះ ៖ កងកម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល ចុះបង្ក្រាប​បាន​ករណី​ជួញដូរ​គ្រឿងញៀន​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​៤​នាក់​ហើយ​ដកហូត​ម៉ូតូ ចំនួន​៣​គ្រឿង​និង​វត្ថុតាង​មួយចំនួនធំ​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​ពីរ​ថ្ងៃ​ជាប់​គ្នា នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​២២-២៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​
​ប្រភពព័ត៌មាន​ពី​លោក អ៊ុ​ល ឆាយ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ស្នួល បាន​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប ការជួញដូរ​នឹង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នេះ កម្លាំង​របស់លោក​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​ដកហូត​បាន​វត្ថុតាង​មួយចំនួនធំ​។ ជនសង្ស័យ​ទី​១៖​ឈ្មោះ​ច​ន សុខ​ចាន់ ភេទ ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ ក្បាល​ស្នួល​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។ ទី​២៖​ឈ្មោះ​អ៊​ន ពិ​ទួ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កាត់​ដៃ ឃុំ​ស្នួល ស្រុក​ស្នួល​។ ទី​៣៖​ឈ្មោះ​សុខ កក្កដា ភេទ ប្រុស អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ ក្បាល​ស្នួល ឃុំ​ស្នួល​ស្រុក​ស្នូល និង​ទី​៤៖​ឈ្មោះ ម៉ឹង ដា​ឡែ​ន​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​រស់នៅ ភូមិ ក្ដុល ឃុំ ទ​ន្លួ​ង ស្រុក មេមត់ ខេត្ត​ត្បូងឃ្មុំ​។ និង​ដកហូត​វត្ថុតាង​បានរួម​មាន​៖ ម៉ូតូ ចំនួន​៣​គ្រឿង ម្សៅ​ក្រាម​ពណ៌​ស ប្រភេទ​ម៉ា​ទឹកកក ចំនួន​១៦​កញ្ចប់​ទូរស័ព្ទ​ចំនួន​៧​គ្រឿង ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​៣​ដើម ចិញ្ចៀន លោកហះ​ធាតុ ពណ៌​លឿង​១​វង្ស កងដៃ​លោកហះ​ធាតុ ពណ៌​លឿង ១​វង្ស និង​ឧបករណ៍ប្រើប្រាស់​គ្រឿង ញៀន​មួយចំនួន​។​
​លោក​បាន​បន្តទៀតថា បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ រួម​និង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​បន្ដ​៕

20401217_1911007622471132_1048155344_n20370466_1911007612471133_1761802248_n 20370926_1911007609137800_616450639_n 20370994_1911007619137799_615371054_n