ប្តី​ប្រើ​កាំបិតផ្គាក់​កាប់​ប្រហារ​ប្រពន្ធ​រហូត​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2017 ក+ ក-

ខេត្តកំពង់ឆ្នាំង ៖ បុរស​តិ​រិ​ច្ឆា​ន​ជា​ប្តី​បាន​ប្រើ​កាំបិតផ្គាក់​កាប់​ទៅលើ​ប្រពន្ធ​រហូត​ស្លាប់ ដោយ​គ្រាន់​តែមាន​ជម្លោះ​ក្នុង​គ្រួសារ​បន្តិចបន្តួច ហើយ​រត់​គេចខ្លួនបាត់​ស្រមោល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភូមិ​ជ្រង​កៃ​ស្នោ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច​។​
​បុរស​ជា​ប្ដី​ឈ្មោះ ទាំ សឹម ជា​ជនជាតិ​ខ្មែរឥស្លាម ដែលមាន​ស្រុកកំណើត​ភូមិ​ដូង​ជ្រុះ ឃុំ​បឹងកក់​កណ្តាល ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ចំណែក​ប្រពន្ធ​ដែលជា​ជនរងគ្រោះ​ឈ្មោះ ហឹម សំ រស់នៅ​ភូមិ​ជ្រង​កៃស្នា ឃុំ​ឈូកស ស្រុក​កំពង់​ត្រ​ឡា ច​ខេត្តកំពង់ឆ្នាំង មានកូន​ប្រុស​២​នាក់ ទី​១​ឈ្មោះ ស៊ឹម សា​ហ្វី កូន​និង​ទី​២​ឈ្មោះ សឹម សព្ទ​យ៉ាន អាយុ​៣​ខែ​ប៉ុណ្ណោះ​។ ប្តី​ដែល​បាន​កាប់​ប្រពន្ធ​នោះបាន​រត់គេចខ្លួន ហើយ​បាន​លី​កាំបិតផ្គាក់ ដែល​បាន​កាប់សម្លាប់​ប្រពន្ធ រួច​យកទៅ​តាម​ជាប់​នឹង​ខ្លួន​ថែមទៀត​៕

1581