ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ទាំង​ព្រឹក​ព្រលឹម​ក្នុង​ក្រុង​បាត់បង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ មានការ​ភ្ញាក់ផ្អើល​បាន​មួយ​កើតឡើង​តាំងពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ថ្ងៃទី​២៤ ខែកក្កដា​នេះ​ក្នុង​ចំណុច​ក្បែរ​ស្ពានថ្ម​ចាស់​មុខ​សា​សា​ខេត្តបាត់ដំបង មកដល់​ម៉ោង​នេះ​សមត្ថកិច្ច​បាន​បញ្ជក់​ថា​សាកសព​នៅ​មិនទាន់​ស្គាល់​ពី​អត្តសញ្ញាណ​នៅឡើយ​។ សាកសព​មាន​សណ្ឋាន​ស្លៀកខោ​ខ្លី​ខ្មៅ គ្មាន​អាវ ភេទ​ប្រុស អាយុប្រមាណ​ជាង​៣០​ឆ្នាំ ។​
​ប្រភព​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​កើតហេតុ​បាន​បញ្ជាក់ថា ជនរងគ្រោះ​ត្រូវបាន​អ្នកភូមិ​ឃើញ​ដើរ​ចុះទៅ​ងូតទឹក​ម្នាក់ឯង​កាលពី​ល្ងាច​ថ្ងៃទី​២២ ខែ​កក្ត​ដា​មួយសន្ទុះ​ក្រោយមក​អ្នកនេសាទ​ត្រី​បានឃើញ​ជនរងគ្រោះ​លង់ទឹក​ដោយ​ស្រ​វេ​ស្រវា​អណ្តែត​តាម​ខ្សែទឹក​ដែល​កំពុង​ឡើង​ខ្លាំង​ហើយក៍​ទឹក​គួច​លិច​បាត់​តែម្តង បង្ក​ការភ្ញាក់ផ្អើល​ម្តង​រួចមកហើយ​។​
​បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកទៅ​រក្សាទុក​នៅក្នុង​វត្ត​ក្បែរ​នោះ​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួល​៕

unnamed13unnamed-217