គួរ​ឲ្យ​រន្ធត់​! រថភ្លើង​២​ខ្សែ​បុក​គ្នា​នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2017 ក+ ក-

ខេត្ត​ព្រះសីហនុ ៖ យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា រថភ្លើង​២​ខ្សែ ដោយ​១​ខ្សែ​ដឹង​កុងតឺន័រ និង​១​ខ្សែ​ទៀត​ដឹក​ប្រេង​បាន​បុក​គ្នា ដែល​ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​១២ និង​០៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ ខែកក្កដា​នេះ នៅ​ចំណុច​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​
​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នេះ បណ្តាល​ឲ្យ​ក្បាលរថភ្លើង​ទាំងពីរ​ធ្លាក់​ចេញពី​ផ្លូវ ខូចខាត​ធុង​ទឹក​ចំណុះ​២,៥០០​លីត្រ និង​ផ្ទះបាយ​ប្រជាពលរដ្ឋ​២​គ្រួសារ តែ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត ប្រជាពលរដ្ឋ​ឡើយ​៕

fn-2017-07-25-07-43-43-0fn-2017-07-25-07-43-43-1