ភ្លៀង​មួយ​មេ​យប់មិញ ធ្វើ​ឲ្យ​ទឹក​លិច​ស្ទើរ​គ្រប់​ស្រុក​-​ក្រុង​នៅ​ខេត្តព្រះវិហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 July, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ភ្លៀង​មួយ​មេ​ធំ នៅ​យប់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ​បណ្ដាល​ឲ្យ​ទឹក​លិច​ស្ទើរ​គ្រប់​ស្រុក​-​ក្រុង រួមមាន​មន្ទីរ​ខ្លះ​ដែរ​នៅ​ខេត្តព្រះវិហារ តែ​មិន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ ពោលគឺ​គ្រាន់តែ​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួន​ប៉ុណ្ណោះ​។​
​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នាច្រើន​ថ្ងៃ ហើយ​នៅ​យប់​ចុងក្រោយ គឺ​យប់​ថ្ងៃទី ២៤ ឆ្លង​ចូល​ថ្ងៃទី ២៥ ខែកក្កដា នេះ ភ្លៀង​បាន​ធ្លាក់​បន្ថែម​ក្នុង​បរិមាណ​១២៦ មី​ល្លី​ម៉ែត្រ បាន​បង្ក​ឱ្យ​តំបន់​មួយចំនួន​ក្នុង​ខេត្តព្រះវិហារ រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ។ នេះ​បើ​យោង​ហ្វេ​ស​បុក​ក្រសួង​ធនធានទឹក​៕

20246366_670007503191159_103798677651763000_n20258122_670007539857822_7318975217216140917_n 20264899_670007553191154_7015342297655056027_n 20264971_670007489857827_6076827749982040245_n 20375735_670007479857828_5868218515021984906_n