អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​សមាជិក តំណាងរាស្ត្រ​ខេត្ត​រតនគីរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 March, 2015 ក+ ក-

​រតនគីរី​៖ ផ្ទះ​១​ខ្នង​ថ្ម​ក្រោម ឈើ​លើ​របស់​អ្នកតំណាងរាស្ត្រ មណ្ឌល​ខេត្ត​រតនគីរី លោក ប៊ូ​ឡាំ បាន​រង នូវ​អគ្គិភ័យ​ឆាបឆេះ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៥ ឋិត​នៅ​ចំណុច​ភូមិ អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​

​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ផ្ទះ​១​ខ្នង​នេះ​ត្រូវបាន​អគ្គិភ័យ ឆាបឆេះ​ផែ្ន​ក​ខាងលើ អស់ទាំង​ស្រុង ហើយ​ផ្នែក​ខាងក្រោម ដែល​សង់​អំពី​ថ្ម​ក៏​រង​នូវ ការខូចខាត​ដ៏​ធ្ងន់ធ្ងរ​ផងដែរ​។​

​ពុំមាន​ប្រភព​ណាមួយ បញ្ជាក់ថា​អគ្គិភ័យ​ឆាបឆេះ នេះ​បណ្តាលមកពី​មូល ហេតុ​អី្វ​ប្រាកដ​នៅ ឡើយ​ទេ ប៉ុន្តែ​គេ​ឃើញ​អាជ្ញាធរ សមត្ថកិច្ច​បាន​ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​រថយន្ត​ពន្លត់ អគ្គីភ័យ ចុះមក​កាន់ កន្លែង កើត ហេតុ​បាញ់​ពន្លត់​ខ្លាច​ឆេះ រាលដាល​ដល់ផ្ទះ​ប្រជា​ពល រដ្ឋ​នៅ​ទីនោះ​៕