ក្មេងស្រី​ដែល​ផ្អើល​ថា​មាន​គេ​ចាប់​នៅ​ផ្សារ​ក្រចេះ​នោះ​រកឃើញ​វិញ​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 July, 2017 ក+ ក-

ខេត្តក្រចេះ ៖ ក្មេងស្រី​អាយុ​៣​ឆ្នាំ ដែល​គេ​នាំគ្នា​ផ្អើល​ពេញ​ផ្សារ​ក្រចេះ​ថា មាន​គេ​ចាប់​កាលពី​ព្រឹក​មិញ​នេះ ឥឡូវ​ត្រូវបាន​រកឃើញ​ហើយ ហើយ​ពុំមាន​ករណី​ចាប់ជំរិត​នោះទេ គឺ​ក្មេងស្រី​វង្វេង​ដោយ​ខ្លួនឯង​។​
​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ មាន​ករណី​បាត់​ក្មេង​មួយ​បានកើត​ឡើង បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ ផ្សារ​ក្រចេះ ទី​រួម​ខេត្តក្រចេះ បន្ទាប់ពី​មាន​ស្ដ្រី​ម្នាក់​បាន​ស្រែ​ទ្រហោយំ ក្រោយ​បាត់​កូនស្រី​របស់ខ្លួន អាយុ​ទើបតែ​៣​ឆ្នាំ ខណៈ​បាន​ដើរចូល​ផ្សារ ហើយ​ឲ្យ​កូនស្រី​នៅចាំ​ម៉ូតូ​នៅ​ខាងក្រៅ​ផ្សារ​តែម្នាក់ឯង​។ ក្មេងស្រី​នោះ​ឈ្មោះ អ៊ិន ព្រហ្ម​ដា​លី​ស អាយុ​៣​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ ភូមិ​ស្រែ​ស្ដៅ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ៕

fn-2017-07-27-10-40-57-0fn-2017-07-27-10-40-57-1