ស្ត្រី​ជនជាតិ​វៀតណាម​ដែល​គេ​ចោទថា ចាប់​ក្មេង​នៅ​ទួល​សង្កែ ជា​ជន​មាន​ជំងឺសរសៃប្រសាទ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2017 ក+ ក-

​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​នាំ​ស្ត្រី​ត្រូវ​ចោទ​ករណី​ចាប់​កូនក្មេង ទៅធ្វើ​កោសល្យ​វិ​ច្ឆ័​យ​នៅ​មន្ទីរពេទ្យ​កាល​មែត្រ នឹង​មន្ទីរពេទ្យ​កម្ពុជា សូ​វៀត លទ្ធផល​នាំ​បង្ហាញថា ជា​មនុស្ស​មាន​សតិ​មិន​គ្រប់គ្រាន់​។​
​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៨​ព្រឹក កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន និង​ប៉ុស្តិ៍​ទួល​សង្កែ បាន​បញ្ជូន​ស្ត្រី​សតិ​មិន​គ្រប់​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើ​រោគសញ្ញា​សរសៃប្រសាទ ប៉ុន្តែ​ដោយ​មន្ទីរ​ពេ​ទ្រ​កាល់​ម៉ែត្រ មិនមាន​វិ​ជ្ជ​បណ្ឌិត​ឯកទេស​សំរាប់​ពិនិត្យ និង​ព្យាបាល កម្លាំង​អធិការដ្ឋាន​ក៏បាន​បន្ត​បញ្ជូនទៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា សូ​វៀត​។​
ជា​លទ្ធផល​នៃ​ការពិនិត្យ​របស់​ដុក​ទ័​រ​ឯកទេស នៅវេលា​ម៉ោង​១៦ និង​៣០​នាទី​បាន​បញ្ជាក់ថា ស្ត្រី​ខាងលើ​ពិតជា​មាន​ជម្ងឺសរសៃប្រសាទ ហើយ​បានផ្តល់​ថ្នាំ​សរសៃប្រសាទ​សំរាប់​លេប​ព្យាបាល​ចំនួន​៣​សប្តាហ៍ ប៉ុន្តែ​អោយ​មួយ​សប្តាហ៍​ត្រូវ​ទៅពិនិត្យ​ម្តង ព្រមទាំង​បានចេញ​សំបុត្រ​បើក​ថ្នាំ​ដល់​ស្ត្រី​ខាងលើនេះ​យកទៅ​ព្យាបាល​ជា​បន្តបន្ទាប់​។​
​ក្រោយពី​ទទួលបាន​លទ្ធផល​បឋម ដើមបណ្តឹង និង​ក្រុមគ្រួសារ​របស់​ក្មេងស្រី ដែល​បាន​ចូលរួម​ទៅជា​មួយ​សមត្ថកិច្ច និង​ស្ត្រី​ជា​ជនបង្ក សម្រេច មិន​បន្ត​ការ​ប្តឹងផ្តល់​ទៀត​ទេ ហើយ​សមត្ថកិច្ច​យើង​បាន​រាយការណ៍​ជូន​លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង ហើយ​បានអោយ​ស្ត្រី​នោះ វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដោយមាន​ការធានា​ពី​ក្រុមគ្រួសារ នៅពេលណា​ដែល​សមត្ថកិច្ច​ត្រូវការ ត្រូវ​បង្ហាញមុខ​គ្រប់ពេល​៕

20428038_1912867062285188_2056350598_n20427938_1912867108951850_277003774_n20464582_1912867105618517_2026407720_n 20464755_1912867058951855_1471083757_o 20472066_1912867135618514_2096383711_n