គ​.​ជ​.​ប ៖ ពលរដ្ឋ​ប្រមាណ​២​លាន​នាក់​ទៀត​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 July, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ មន្ត្រី គ​.​ជ​.​ប បាន​ថ្លែង​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា គិត​មកដល់ពេលនេះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​លាន​នាក់ ដែល​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត រាប់ទាំង​អ្នក​ទើប​គ្រប់​អាយុ​បោះឆ្នោត និង​អ្នក​គ្រប់​អាយុ​ហើយ តែ​មិនទាន់​ចុះឈ្មោះ​បោះឆ្នោត និង​អ្នក​ផ្លាស់ប្តូរ​ទីលំនៅ​ផងដែរ ។​
​លោក គួ​យ ប៊ុន​រឿន អនុប្រធាន គ​.​ជ​.​ប ថ្លែង​បែបនេះ ក្នុង​វគ្គ​បណ្ដុះបណ្ដាល ដល់​មន្ត្រី​លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត (​លធ​.​ខ​ប​) តំណាង​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ស្ដីពី​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​នេះ​៕

2