សម្តេច ហ៊ុន សែន ឧបត្ថម្ភ​ថវិកា​៥០០​ដុល្លារ​ដល់​អត្ត​ព​លិ​ក​ត្រៀម​ចេញទៅ​ស៊ី​ហ្គេម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ឧបត្ថម្ភ​ថវិកា​ដល់​ប្រតិភូ​កីឡា​កម្ពុជា​ទាំងអស់​ក្នុង​ម្នាក់ៗ​ទទួលបាន​ចំនួន ៥០០​ដុល្លារ​ដើម្បី​ត្រៀម​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃ​ខាងមុខនេះ​។​
​សម្ដេច​បានប្រកាស​ដូច្នេះ នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា​កម្ពុជា នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​សរុប​ជា​ប្រាក់ឧបត្ថម្ភ​ស្មើ​ចំនួន​ជិត ១៤​ម៉ឺន​ដុល្លារ​។​
​សម្ដេច​ក៏បាន​បញ្ជាក់​ដែលថា សម្ដេច​នឹង​ដំឡើង​ប្រាក់ឧបត្ថម្ភ​ជា​បន្តបន្ទាប់ នៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ក្រោយៗ​ទៀត នៅពេលដែល​សេដ្ឋកិច្ចកម្ពុជា កំពុង​តែមាន​ការរីក​ចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ កាលពី​ស៊ី​ហ្គេម​ឆ្នាំ​២០១៥ សម្ដេច​បាន​ឧបត្ថម្ភ​អត្ត​ព​លិ​ក​កម្ពុជា​ម្នាក់​ទទួលបាន ៣០០​ដុល្លារ​ផងដែរ​៕

2342345_large