ភ្លើង​ឆេះ​យានដ្ឋាន​ជួសជុល​រថយន្ត​មួយកន្លែង​នៅ​សង្កាត់​ទួល​សង្កែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2015 ក+ ក-

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៥​នេះ មាន​អគ្គិភ័យ​ឆាបឆេះ​យានដ្ឋាន​ជួសជុលរថយន្ត​មួយកន្លែង​យីហោ​ប៊ុណ្ណា (BM 66) ដែលមាន​ទីតាំង​ក្បែរ​ជ្រោះ​បាត់​ស្នេហ៍​ស្ថិតនៅ​ផ្លូវ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​ហេតុការណ៍​នេះ​ភ្លាម សមត្ថកិច្ច​រួម​ជាមួយនឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចុះ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​នៅ​កន្លែងកើតហេតុ

រហូត​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​នៅវេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​។​
​គេ​មិនទាន់​ដឹង​មូលហេតុ​នៃ​ការឆេះ​នៅឡើយ​ទេ​៕

as6