គណៈរដ្ឋមន្ត្រី​បើក​កិច្ចប្រជុំ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣​ព្រឹក​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​នេះ​គណៈរដ្ឋមន្ត្រី បើក​កិច្ចប្រជុំ​របស់ខ្លួន ដោយ​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​៣ ខណៈដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
​របៀបវារៈ​ចំនួន​៣​រួមមាន ៖ ១៖ សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា​៣៧ មាត្រា​៣៨ មាត្រា​១០៩ និង​មាត្រា ១៣៦ នៃ​ច្បាប់​ស្តីពី​ប្រកាសនីយបត្រ​តក្កកម្ម វិញ្ញាបនបត្រ​ម៉ូ​ដែល មាន​អត្ថប្រយោជន៍ និង​គំរូ​ឧ​ស្សហកម្ម​។ ២៖ សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​លក្ខខណ្ឌ បែបបទ និង​នីតិវិធី​នៃ​ការផ្តល់​តាវកាលិក​ផ្នែក ហានិភ័យ ការងារ​សម្រាប់​មន្ត្រី​សាធារណៈ និង​ផ្នែក​ថែទាំ​សុខភាព សម្រាប់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រា​ជធ​ការ និង​អតីតយុទ្ធជន​។ ៣៖ បញ្ញា​ផ្សេងៗ ដូចជា សំណើរ​សុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន ពី​ស្ថាប័ន​នីតិប្បញត្តិ​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ក្របខណ្ឌ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ និង​កិច្ចព្រមព្រៀង​មួយចំនួនទៀត​៕

2