លោក ច័ន្ទ សុផល សំណេះសំណាល​ជាមួយ​កុមារកំព្រា​១៩៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 August, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្មេងៗ​កុមារកំព្រា​សរុប​១៩៦​នាក់​មកពី​មណ្ឌល​ចំនួន​២​រួមមាន​បូរី​កុមារកំព្រា​បាត់ដំបង​១​និង​បូរី​កុមារកំព្រា​បាត់ដំបង​២​។​
ពិធី​សំណេះសំណាល​នេះដែរ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧ នៅក្នុង​បរិវេណ​បូរី​កុមារកំព្រា​បាត់ដំបង​១ ស្ថិត​ក្នុងភូមិ​ផ្កាស្លារ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ក្រោម​អធិបតីភាព​ឯកឧត្តម ច័ន្ទ សុផល​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង រួម​និង​ឯកឧត្ដម​លោកជំទាវ ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ជាច្រើនរូប​ដែល​បាន​ចូលរួម​។​
ក្នុង​ការជួប​សំណេះសំណាល​នាពេលនេះ លោក ច័ន្ទ សុផល បាន​សម្តែង​ការ​ត្រេកអរ​និង​អគុណ​យ៉ាងខ្លាំង​ទៅដល់​នាយក នាយករង លោកគ្រូ អ្នកគ្រូ ទាំងអស់​ដែល​គ្រប់គ្រង នៅតាម​មណ្ឌល​ហើយ​បាន​មើលថែរ អប់រំ​ទៅដល់​ក្មេងៗ​កុមារកំព្រា ទាំងអស់​អោយបាន​រៀនសូត្រ​មានការ​ចេះដឹង​ខ្ពស់​រហូត​ទទួល​បានកា​ងារ​ធ្វើ​ល្អៗ​។​
​ជាមួយគ្នានេះ​លោក​អភិបាលខេត្ត​ក៏បាន​សំណូមពរ​ទៅដល់​ក្មួយៗ​កុមារកំព្រា​ទាំងអស់​បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​យកចំណេះ​ដឹង​និង​បទពិសោធន៍​ថ្មីៗ​បន្ថែម​ដើម្បី​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ និង​មានការ​ចូលរួម​ឧបត្ថម​សំភារៈ គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​មួយចំនួន​សម្រាប់​មណ្ឌល​ទាំងពីរ​និង​បានរៀបចំ​អាហារ​មួយពេល​សំរាប់​ក្មួយៗ​កុមារកំព្រា​បាន​ហូប​ជួបជុំគ្នា​ផងដែរ​៕

20632724_1915858921986002_4014000_n20623878_1915858941986000_287987715_n 20624114_1915858938652667_1708155562_n 20624373_1915858961985998_807684578_n 20632671_1915858925319335_1973460672_n