ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ គិតត្រឹមរយៈពេល១ខែសមត្ថកិច្ចខេត្តបាត់ដំបងបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន១៣៥នាក់រួមនិងថ្នាំញៀនរាប់រយក្រាម។
លោក ស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់អោយដឹងនៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នេះថា គិតត្រឹមរយៈពេល១ខែចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបអ្នកពាក់ព័ន្ធរក្សាទុកនិងជួញដូរគ្រឿងញៀនបានចំនួន៨៨ករណី ក្នុងពេលនោះ ឃាត់ខ្លួនជនសង្ស័យ១៣៥នាក់មានស្រី៦នាក់និងដកហូតបានថ្នាំញៀនប្រភេទ(ICEម៉ាទឹកកក)ចំនួន៣៣៩,០៧ក្រាម និងប្រភេទ(wyយ៉ាម៉ា)ចំនួន១០០៣គ្រាប់ ទម្ងន់ស្មើ៩៤,៦១ក្រាម។
លោកបន្តថា ក្រៅពីកាងារបង្ក្រាបសមត្ថកិច្ចជំនាញរបស់លោកក៏បានចុះធ្វើកិច្ចការជាច្រើនផ្សេងទៀតរួមមាន ៖ កាងារផ្សព្វផ្សាយនិងអប់រំអំពីខ្លឹមសារប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចំនួន៣៣៣លើក អ្នកចូលរួមសរុប២៦៥៧៨នាក់ស្រី១៣០៩៧នាក់។ ចុះតាមកម្មវិធីសិក្សានៅតាមគ្រិះស្ថានសិក្សាចំនួន៩០លើកសិស្សចូលរួមសរុប ១១៨៤៧នាក់ស្រី១៤៧៣១នាក់-បានធ្វើវេទិកាសាធារណៈប្រធានបទពាក់ព័ន្ធគ្រឿងញៀនចំនួន២៤៣លើក ប្រជាពលរដ្ឋចូលរួម១៤៧៣១នាក់ក្នុងនោះ ស្រី៦៩៣០នាក់៕