សមត្ថកិច្ចខេត្តក្រចេះ ដោះលែង​រថយន្ត​ដឹកឈើ​ឧកញ៉ា តុ​ប វី​ដា ពីរ​គ្រឿង​ ស្ងាត់ៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2017 ក+ ក-

​ក្រចេះ ៖ រថយន្ត​យី​ឌុប​ដឹកឈើ​របស់លោក​ឧកញ៉ា តុ​ប វី​ដា ចំនួន​ពីរ​គ្រឿង ដែល​សមត្ថកិច្ច​សន្និដ្ឋាន ថា ដឹក​លើស​ច្បាប់​ដឹកជញ្ជូន ឬ ហៅថា​លើស PC ត្រូវបាន​សមត្ថកិច្ច​ខេត្តក្រចេះ សម្រេច ដោះលែង​ទៅ វិញ ក្រោយពី​ចាប់​ឃាត់ បាន​មួយរយៈ​ខ្លី​។ ហើយ​ការដោះលែង​ឡាន​ដឹកឈើ​ទាំងពីរ​គ្រឿង នេះ​ត្រូវបាន គេ​លើកឡើងថា គឺមាន​ការជួយ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​នៅក្នុង​ខេត្តក្រចេះ ក្រោយ ពី​លោក ឧកញ៉ា តុ​ប វី​ដា ជា​ថៅកែ​ឈើ បាន​ស្កាត់​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ទាំងនោះ​រួចមក ។​
​ជាមួយនិង​ការសម្រេច​ដោះលែង​ឡាន​ដឹកឈើ​ទាំងពីរ​គ្រឿង​នេះ ត្រូវបាន​មន្ត្រី​រដ្ឋ បាល​ព្រៃឈើ ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៤​សីហា ម្សិល​ម៉ិ​ញ​នេះ​ថា ការសម្រេច​ដោះ​លេង​ឡាន​ដឹកឈើ ទាំង ២​គ្រឿង​នេះ បន្ទាប់ពី​សមត្ថកិច្ច​វា​ស់​ផ្ទៀ​ត​ផ្ទាត់​ចំនួន​ឈើ​នៅលើ​រថយន្ត ហើយ​ឃើញថា ត្រឹមត្រូវ​តាម ច្បាប់​ដឹកជញ្ជូន ។ តែ​ទោះយ៉ាងណា នៅពេលដែល​សមត្ថកិច្ច​ជំនាញ ចាប់​ឃាត់​រថយន្ត​ដឹក ឈើ​ទាំងពីរ គ្រឿង មាន​ផ្ទុក ឈើ​ពេញ​ទ្រុង របស់លោក​ឧកញ៉ា តុ​ប វី​ដា គឺ​សមត្ថកិច្ច​គាត់​បាន វាស់វែង​ទ្រុង​រថយន្ត នឹង​កំពស់ ឈើ នៅក្នុង​ទ្រុង​ឡាន ហើយ​សមត្ថកិច្ច​បាន​អះអាងថា ឡាន​ដឹកឈើ​ទាំងពីរ​គ្រឿង​នេះ អាច​ផ្ទុក ឈើ​លើស ច្បាប់​ជាង​២០​ម៉ែត្រ​គីប តែ​មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង ក្រោយពី​ចាប់​បង្ក្រាប ក៏ត្រូវ​សមត្ថកិច្ច ដោះលែង ឡាន​ដឹកឈើ​ទៅវិញ​ភ្លាម ក្រោម​ហេតុផល​ថា ដឹក​ត្រឹមត្រូវ​តាមច្បាប់ ។​
​រំលឹកថា រថយន្ត​ធុន​យក្ស​ដឹកឈើ​ពេញ​ទ្រុង ទាំងពីរ​គ្រឿង​នេះ គឺ​សមត្ថកិច្ច​កម្លាំង ជំនាញ​រដ្ឋបាល ព្រៃឈើ​ស្រុក​ស្នួល​ខេត្តក្រចេះ​ក្រោម​ការដឹកនាំ​ដោយ​លោក​ធុច​បញ្ជៈ​សន្តិភាព ព្រះរាជ អាជ្ញា​រង​ខេត្ត បានសម្រេច​ចាប់​ឃាត់ កាលពី​ព្រឹក​ថ្ងៃទី​២ ខែសីហា នៅលើ​ផ្លូវជាតិ​លេខ​៧៦​ក្បែរ​ព្រំប្រទល់​ខេត្ត​មណ្ឌល គិរី​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ​ស្រុក​ស្នួល​ខេត្តក្រចេះ ក្រោ​ពី​រថយន្ត​មួយគ្រឿង​នេះ​ដឹកឈើ​ចេញ ពី​ព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី ចូល​មកដល់​ទឹកដី​ខេត្តក្រចេះ​។ ហើយ​ក្រោយពី​សមត្ថកិច្ច​ចាប់​ឃាត់​រថយន្ត ដឹក ឈើ​នេះ រួចមក រួចមក គេ​សង្កេតឃើញ លោក​ឧកញ៉ា តុ​ប វី​ដា ដែលជា​ថៅកែ​ឈើ​ល្បីឈ្មោះ បាន​ស្កាត់​សុំ​ជួប ថ្នាក់ដឹកនាំ​កំពូលៗ ក្នុង​ខេត្តក្រចេះ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ។​
ក្រោយពី​ស្កាត់​ជួប​ថ្នាក់ដឹកនាំ​កំពូលៗ មិនទាន់បាន​ប៉ុ​ម្មាន​ម៉ោង​ផង រថយន្ត​ដឹកឈើ របស់លោក ឧកញ៉ា តុ​ប វី​ដា ដែល សមត្ថកិច្ច​ស​ន្និ​ដា​ថា ដឹកឈើ​លើស​ច្បាប់​កំណត់ រហូត​ទៅដល់​ជាង​២០​ម៉ែត្រគូប នោះ ត្រូវបាន​សម្រេច​ដោះ​លេង​ទៅវិញ នៅ​យប់​ថ្ងៃ​ដដែល​ដោយ​សុវត្ថិភាព​។​
​សូមបញ្ជាក់​ផងដែរ​ថា រថយន្ត​ធុន​យក្ស​ពីរ​គ្រឿង​របស់លោក​ឧក​ញ៉ា តុ​ប វី​ដា ដែលមាន​ផ្ទុក​ឈើ ពេញ ទ្រុង​បាន​ដឹកជញ្ជូន​ចេញពី​ក្រុមហ៊ុន​វិនិយោគ​ឈ្មោះ​(​យូ​នី​ហ្គ្រី​ន​រី​សស៍​ខូ​អិ​ល​ធី​ឌី​) ដែលមាន​មូលដ្ឋាន​នៅ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី នាំ​ឆ្ពោះ​យកទៅ​កាន់​ស្រុក​មណ្ឌលសីមា ខេត្ត កោះកុង​។ ចំនែកឯ​ការដឹកជញ្ជូន​គឺមាន ច្បាប់​អនុ​ញ្ញា​ត្រឹមតែ​១៦​មែត្រ​គូប ក្នុង​មួយ​រថយន្ត ហើយ​ឈើ ដែល​ត្រូវ​ដឹក ជា ប្រភេទ​ឈើ​អារ​លេខ​១​។ តែ​ទោះយ៉ាងណា​ក្រោយពី​ចាប់​ឃាត់​និង​មានការ​វាស់វែង លើ​ទ្រុង​រថយន្ត ទាំងពីរ​គ្រឿង​នោះ​រួចមក សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា រថយន្ត​ទាំងពីរ​គ្រឿង​នេះ អាច​ផ្ទុក​ឈើ លើស​ច្បាប់ កំណត់​រហូត​ទៅដល់​ជាង​២០​ម៉ែត្រគូប​ឯណោះ ។ លើសពីនេះ​លោក​ឧកញ៉ា តុ​ប វី​ដា បានធ្វើ់​ការកាប់ បំផ្លាញ នឹង​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​ចេញពី​ព្រៃ​អភិរក្ស​ខេត្ត​មណ្ឌល​គី​រី​យក​នាំចូល​ក្រុមហ៊ុន​យូ​នី​ហ្គ្រី​ន ដើម្បី​ធ្វើជា​ឈើ​ស្របច្បាប់​។ ហើយ​ការដឹកជញ្ជូន គឺ​បាន​ធ្វើឡើង​ស្ទើរ​ជាប្រចាំ ដោយមាន​ឈើ​រាប់រយ មែត្រ គូប​ត្រូវបាន បាន​ដឹកជញ្ជូន​នាំចេញ ឆ្ពោះ​ចូលទៅ​ព្រំដែន​វៀតណាម តាម​ច្រករបៀង​ទន្លេ​ចាម ក្នុង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្រោមរូបភាព​ជា​ឈើ​មានច្បាប់ និង​មិនបាន​ដឹកជញ្ជូន​យកទៅ​តាម គោល ដៅ ដែល​កំណត់​នោះទេ​៕

12Untitled