ភ្នំពេញ ៖ នារសៀលថ្ងៃទី៤ ខែសីហា នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំពិធីចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពី”កិច្ចសហប្រតិបត្ដិការ”ជាមួយក្រុមហ៊ុនចំនួន៤ ដើម្បី រួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងវិស័យឯកជន។
ឯកឧត្ដម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹង ថា ការចុះអនុស្ស រណៈយោគយល់គ្នានេះ គឺជាការចុះកិច្ចសន្យារវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុន ឯក ជនចំនួន៤ ក្នុងគោលបំណងសំខាន់ៗចំនួន៣ដូចជា៖
ទី១.ចង់ឲ្យក្រុមហ៊ុនប្ដេជ្ញាចិត្ដធ្វើជាស្ថាប័នស្អាតស្អំ,កសាងនូវវប្បធម៌តម្លាភាព,គោរពច្បាប់កម្ពុជា ដោយត្រូវបដិសេធរាល់អំពើពុករលួយ,។ ទី២.អង្គភាពប្រឆាំងអំពើពុករលួយ សន្យាការពារ សុចរិត ភាព និងគាំទ្រយ៉ាងពេញទំហឹង នូវការប្ដេជ្ញាចិត្ដរបស់ភាគីក្រុមហ៊ុន ដោយរក្សាឲ្យបាន ដាច់ខាត នូវ ការសម្ងាត់ពីប្រភពព័ត៌មាន និងភស្ដុតាងពាក់ព័ន្ធនឹងអំពើពុករលួយដែលផ្ដល់ជូន ហើយនឹងធ្វើការ ស៊ើបអង្កេត។ ទី៣.អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមហ៊ុននឹងបង្កើតច្រកទំនាក់ទំនងគ្នាមួយ ដែលលឿន រហ័ស និងសម្ងាត់សម្រាប់ប្រាស្រ័យទាក់ទងគ្នា គ្រប់ពេលវេលា និងគ្រប់កាលៈ ទេសៈ ដែលចាំបាច់។
ឯកឧត្ដម ឃាង សេង បានឲ្យដឹងបន្ត ថា រហូតមកទល់នឹងពេលនេះ មានក្រុមហ៊ុនឯកជន ចំនួន ៨២ ហើយ ដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយអង្គភាពប្រឆាំង អំពើ ពុករលួយ ដើម្បីសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ជាមួយគ្នានេះ អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ បានបន្តអំពាវនាវ និងលើកទឹកចិត្ដឲ្យវិស័យឯកជនដទៃទៀត ចូលរួម ក្នុងការប្រយុទ្ធ ប្រឆាំងអំពើពុករលួយ ដើម្បីរួមកម្លាំងគ្នាចូលរួមអនុវត្ដគោល នយោបាយកំណែ ទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើការប្រយុទ្ធប្រឆាំងអំពើពុករលួយ ទាំងក្នុងវិស័យ ឯកជន និងសាធារណៈ សំដៅធានានូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុងការប្រកបធុរកិច្ច និងផ្ដល់សេវាសាធារណៈ។
សូមជម្រាប ថា ក្រុមហ៊ុនទាំង៤ ដែលចុះអនុស្សរណៈយោគយល់គ្នា ជាមួយអង្គភាពប្រឆាំង អំពើ ពុករលួយនៅថ្ងៃនេះ រួមមាន៖ទី១.ក្រុមហ៊ុនមីលតុន ខេមបូឌា ម៉ាយក្រូអ៊ីនសួរេនភីអិលស៊ី ,ទី២.ក្រុម ហ៊ុនមីដូរី ថេកណ ផាក ខេមបូឌា ខបភើរេសិន,ទី៣.ក្រុមហ៊ុនរ៉ុកកូ ហ្វីនិក,និងទី៤.ក្រុមហ៊ុនអូកាតូ ខេមបូឌា ភ្នំពេញ៕