លោក ឈាង វុន ប្រាប់​សភា​វៀតណាម​ពី​ការបញ្ជូន​ជនជាតិ​វៀតណាម​ ​ចេញពី​កម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2017 ក+ ក-

​ភ្នំពេញ ៖ ថ្លែងប្រាប់​អ្នកសារព័ត៌មាន នាអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៤ ខែ សីហា ម្សិលមិញ​នេះ បន្ទាប់ពី​អញ្ជើញ​និវត្ត មកពី​ចូលរួម​សន្និសីទ​លើក​ទី​៦ នៃ​គណៈ​ក​ម្មា​ធិ ការ​កិច្ចការបរទេស រដ្ឋសភា ប្រទេស​ចំនួន​៣ គឺ​កម្ពុជា ឡាវ និង​វៀតណាម នៅ​ទីក្រុង​វៀង ចន្ទ ប្រទេស​ឡាវ ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា ឯកឧត្តម ឈាង វុន មានប្រសាសន៍ថា ក្នុង​សន្និសីទ​នេះ ខាង​តំណាង​សភា​វៀតណាម បានស្នើ ដល់​កម្ពុជា ឲ្យ​ជួយ​មើលថែ​ជនជាតិ វៀតណាម ដែល​កំពុង​រស់នៅ​កម្ពុជា ហើយ​ជាការ​ឆ្លើយតប ឯកឧត្តម ឈាង វុន បានបញ្ជាក់ ថា ចំពោះ​ជនជាតិ​វៀតណាម និង​ជនជាតិ​ដទៃទៀត​ដែល​មក រស់នៅ​ដោយ​ខុសច្បាប់​ក្នុង ប្រទេស​កម្ពុជា ត្រូវតែ​ចាប់បញ្ជូន​ចេញពី​កម្ពុជា​វិញ​ស្របតាម​ច្បាប់ ស្តីពី​អន្តោប្រវេសន៍ ដែល ការធ្វើ​បែបនេះ មិនមែន​តែ​ចំពោះ​ជនជាតិ​វៀតណាម នោះទេ​។​
​ ​ឯកឧត្តម ឈាង វុន បាន​បន្ថែមថា កម្ពុជា​មានច្បាប់​ស្តីពី​អន្តោប្រវេសន៍​ដូច​បណ្តា ប្រទេស​ដទៃៗ​ទៀត​ដែរ ហើយ​ច្បាប់​នេះ​ត្រូវតែ​អនុវត្ត ដោយ​កន្លងមក​អ្នក​ដែល​ឆ្លងដែន​ចូល មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ច្រើន​ជាតិ​សាសន៍​ត្រូវបាន​ចាប់បញ្ជូន​ឲ្យ​ចាក​ចេញពី​កម្ពុជា មិន មែន​មានតែ​ជនជាតិ​វៀតណាម​នោះទេ​។ ដូច្នេះ​នៅក្នុង​សន្និសីទ​នេះ​ឯកឧត្តម​បាន​សុំ​ឲ្យ​ភាគី វៀតណាម​មានការ​យោគយល់ ព្រោះ​កម្ពុជា​ធ្វើ​អ្វីៗ​ទៅតាម​ច្បាប់​តែប៉ុណ្ណោះ​។​
​ ​ឯកឧត្តម ឈាង វុន បាន​បន្តថា សន្និសីទ​លើក​ទី​៦ នៃ​គណៈកម្មាធិការ​កិច្ចការបរទេស​
​រដ្ឋសភា ប្រទេស​ចំនួន​៣ កម្ពុជា ឡាវ វៀតណាម នៅ​ទីក្រុង​វៀង​ច័ន្ទ សាធារណរដ្ឋ​ប្រជា​ធិ​ប តេ​យ្យ​ប្រជាមានិត​ឡាវ ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧​នេះ តំណាង​រដ្ឋសភា​នៃ ប្រទេស​ទាំង​៣ បាន​ពិភាក្សាគ្នា​យ៉ាង​ផុលផុស​ដើម្បី​រិះរក​មធ្យោបាយ​ធ្វើយ៉ាងណា​លើកកម្ពស់ ជីវភាព​រស់នៅ​របស់​ប្រជាជន​ប្រទេស​ទាំងបី​ក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​មាន​១៣​ខេត្ត ក្នុង នោះ​កម្ពុ​ជាមាន​៤​ខេត្ត គឺ​ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និង​មណ្ឌល​គី​រី ឡាវ​មាន​៤​ខេត្ត និង វៀតណាម​មាន​៥​ខេត្ត ហើយ​ក្រៅពីនេះ​អង្គ​សន្និសីទ​ក៏បាន​លើកយក​មក​ពិភាក្សា​ផងដែរ​នូវ បញ្ហា​ព្រំដែន បញ្ហា​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ខេត្ត​ទាំង​១៣​របស់​ប្រទេស​ទាំងបី ការបណ្តុះបណ្តាល​វិជ្ជាជីវៈ អន្តោប្រវេសន៍ និង​បទ​ឧក្រឹដ្ឋ​ឆ្លងដែន រួមទាំង​បញ្ហា​គ្រឿង ញៀន ផងដែរ​៕

Untitled