ប្រកាច់​ស្លាប់​២​នាក់​ភ្លាមៗ​ព្រោះ​ជិះ​ម៉ូតូ​លឿន​ពេក​មិនមាន​ភ្លើង​បំភ្លឺ​ផ្លូវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2017 ក+ ក-

ដោយ ៖ ប៉ែន​សុផល​
​ខេត្តបាត់ដំបង ៖ យោងតាម​របាយការណ៍ របស់​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​ប​វេ​ល បានអោយដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​បាន​កើតឡើង​កាលពី​ម៉ោង​៨​យប់ នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ស្ពាន​កណ្តោល ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។​
​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​ម៉ូតូ និង​រថយន្ដ ដែល​បង្កឡើង​ដោយ​ម៉ូតូ C125 ពណ៌​ខ្មៅ (2015) ស្លាក​លេខ​1P-4708​បប បើកបរ​ដោយ​ឈ្មោះ ហោ ហន ភេទ​ប្រុស អាយុ​24​ឆ្នាំ រស់នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល​(​ជិះ​ឌុប​គ្នា​02​នាក់​) បើកបរ​ពី​លិចទៅ​កើត​(​ស្រប​ទិស​គ្នា​) មកដល់​កន្លែងកើតហេតុ ក៏​បុក​គូថ​រថយន្ដ​មិន​ស្គាល់​ម៉ាក​(​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​)​។​
​ករណីនេះ​បណ្ដាលអោយ​អ្នកបើកបរ​ម៉ូតូ​និង​អ្នករួមដំណើរ​ឈ្មោះ ខា សំណាង ភេទ​ប្រុស អាយុ​27​ឆ្នាំ​រស់នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​ក្តុល​តា​ហែ​ន ស្លាប់​នៅ​កន្លែងកើតហេតុ​ទាំង​02​នាក់​។ មូលហេតុ អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន មិន​បើកភ្លើង​បំភ្លឺ គ្មាន​ពាក់មួក​សុវត្ថិភាព ។​
​ក្រោយ​កើតហេតុ សាកសព​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី វត្ថុតាង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ស្រុក​ប​វេ​ល រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​តាម​នីតិវិធី​ច្បាប់​៕

20645672_1917100315195196_565542057_n20643965_1917100318528529_151276754_n