តុលាការ​សម្រេច​ឃុំខ្លួន​លោក ញឹក ប៊ុនឆៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាចម្សិលមិញ​នេះ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី លី​ប​ម៉េង បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​លោក ញឹក ប៊ុនឆៃ ជា​បណ្ដោះអាសន្ន​ក្រោម​ការចោទប្រកាន់​ចំនួន​២​បទល្មើស ពីបទ «​សមគំនិត​ក្នុង​បទ​ល្មើ​ល​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​»​។​
​គួរ​បញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យកទៅ​សួរនាំ កាលពី​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​នេះ​កន្លងទៅ​ថ្មីៗ​នេះ កាលពី​ឆ្នាំ​២០០៧ ពាក់ព័ន្ធ​ករណី​ផលិត​គ្រឿងញៀន​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​៕

Bunchai