វាយប្រហារ​លើ​ព្រះវិហារ​មួយ​នៅ​នី​ហ្សេ​រី​យ៉ា​ស្លាប់​មនុស្ស​១១​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2017 ក+ ក-

នី​ហ្សេ​រី​យ៉ា ៖ ប៉ូលិស​បាន​និយាយថា យ៉ាងហោចណាស់​មនុស្ស​ចំនួន​១១​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​និង​មនុស្ស​១៨​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​ខ្មាន់កាំភ្លើង​មួយក្រុម​បាន​បើក​ការវាយប្រហារ​នៅក្នុង​ព្រះវិហារ​មួយកន្លែង​ក្នុង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា​កាលពី​ថ្ងៃអាទិត្យ ដែល​ត្រូវបាន​គេ​អះអាងថា កើតឡើង​ដោយសារ​ជម្លោះ​រវាង​សមាជិក​សហគមន៍​ក្នុង​តំបន់​។​
​ប៉ូលិស​បន្តថា ក្រុម​ខ្មាន់កាំភ្លើង​នោះបាន​បើក​ការវាយប្រហារ​ទៅលើ​ព្រះវិហារ​ដែល​ស្ថិតនៅក្នុង​ទីក្រុង Ozubulu កាលពី​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ ហើយ​ពួកគេ​ត្រូវបាន​គេ​ជឿថា បាន​ព្យាយាម​តាម​សម្លាប់​បុរស​ម្នាក់​ដែល​ក្រុម​អាជ្ញាធរ​មិនទាន់​បានកំណត់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​
​គួរ​បញ្ជាក់ថា គ្រិស្តសាសនា​គឺមាន​ឥទ្ធិពល​ជាងគេ​នៅក្នុង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា ហើយ​ការវាយប្រហារ​នេះ​គឺជា​អំពើហិង្សា​ដ៏​កម្រ​មួយ​នៅឯ​ព្រះវិហារ​៕

20621197_813772302128899_6478339064295420681_n