កាមរី​ឆ្លាម បុក​សាំង​យ៉ុង​ដឹក​អ្នកដំណើរ​ពេញទំហឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2017 ក+ ក-

​ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៤ និង​៥០​នាទី​ទាបភ្លឺ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៧ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិតនៅ​ចំណុច​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​កាម​រី​ឆ្លាម បុក​រថយន្ត​សាំង​យ៉ុង​ដឹក​អ្នកដំណើរ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ នៅ​កន្លែងកើតហេតុ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​។​
មន្ត្រីនគរបាល​បានឱ្យដឹងថា អ្នកបើកបរ​រថយន្ត​បង្ក ឈ្មោះ ឈាន ម៉ា​នី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់ នៅ​ភូមិ​អូរ​ស្ងួត សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន រងរបួស​ធ្ងន់ បើកប​រថយន្ត​ម៉ាក​កាមរី ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-7083 ។ ចំណែក​អ្នករួមដំណើរ​ទី​១. ឈ្មោះ​ស៊ន អ៊ី​សា​រ៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុង​ប៉ៃ លិ​ន រងរបួស​ស្រាល ទី​២. ឈ្មោះ ម៉ែន សុខ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្លាប់​ដោយ​មុត​នឹង​ពូថៅ​ក្នុង​រថយន្ត រស់នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ។​
​មន្ត្រីនគរបាល​បានបញ្ជាក់​បន្ថែមថា ចំពោះ​អ្នកបើកបរ​រថយន្ត​សាំង​យ៉ុង ឈ្មោះ ប៉ុល ភាស់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​១​គុម្ព ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ រងរបួស​ស្រាល ដោយ​បើកប​រថយន្ត​សាំង​យ៉ុង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AC- 9648 និង​អ្នករួមដំណើរ​ម្នាក់ទៀត រងរបួស​ស្រាល ៕

WhatsApp-Image-2017-08-07-at-9.43.04-AM-1024x768WhatsApp-Image-2017-08-07-at-9.44.44-AM-1024x768