កម្មករ​-​កម្មករ​នី​រោងចក្រ NEW ORANG៧៩​នាក់​ដួលសន្លប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2017 ក+ ក-

​ភ្នំពេញ ៖ កម្មករ​-​កម្មករិ​នី​រោងចក្រ NEW ORANG៧៩​នាក់​បាន​ដួលសន្លប់​ជា​បន្តរ​បន្ទាប់​ដោយ​មិនទាន់​ដឹង​មូលហេតុ​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៧​ស្ថិតនៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ផ្លូវ​វែង​ស្រេង​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ​យ័​នៅ​អាគារ​លេខ​១៤ ១៥ ១៦ ១៧ ខណៈ​នេះ​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​បញ្ជូនមក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មូល​មិត្ត​។​
​បើ​យោងតាម​ប្រភព​ពត៍​មាន​ពី​សន្តិសុខ​រោងចក្រ និង​តាម​សម្តី​ជនរងគ្រោះ​ខាងលើ​បាន​ប្រាប់ថា ខណៈពេលដែល​ពួកគេ​កំពុងតែធ្វើការ​សុខៗ​ក៏មាន​កម្មករ​ប្រហែលជា​៣​នាក់​បាន​ដួលសន្លប់​ដោយ​ឃើញ​ហេតុ​ការ​ណ៏​បែបនេះ​ទើប​ធ្វើអោយ​កម្មករ​ដែល​នៅក្បែរៗ​ដួល​សន្ល​បើជា​បន្តរ​បន្ទាប់​សរុប​៧៩​នាក់​។ ចំណែក​កម្មករ​ដែល​ពុំមាន​បញ្ហា​អី​នោះ​ត្រូវ​ថោ​កែ​រោងចក្រ​អនុ​ញ្ញ​តិ​អោយ​ត្រលប់​ទៅផ្ទះ​វិញ ហើយ​រោងចក្រ​ខាងលើ​ត្រូវបាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​សិន​ចាំ​អោយ​គណៈកម្មការ​ចំរុះ​ចុះ​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ​ដែល​បណ្តាលអោយ​កម្មករ​ខាងលើ​ដួលសន្លប់​៕

20684316_1917204221851472_900776706_o20684612_1917204195184808_729532237_o 20727283_1917204211851473_1084538589_o20677079_1917204235184804_1262674333_o