ធ្វើដំណើរ​ពី​ខេត្តក្រចេះ​ជិះ​ម៉ូតូ​ស្វែងរក​លួច​ម៉ូតូ​នៅ​ខណ្ឌដង្កោ​ត្រូវ​ជាប់​ខ្នោះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 August, 2017 ក+ ក-

ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌដង្កោ​ឃាត់ខ្លួន​មុខសញា​កាច់ករ​ម៉ូតូ​យ៉ាងសកម្ម​បាន​២​នាក់​ទាំង​ព្រឹក​កាលពី​វេលា​ម៉ោង​០៨ និង​០០​នាទី ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ ត្រង់ចំណុច​មុខ​សាលាសង្កាត់​សាក់​សំពៅ ផ្លូវ​ទំនប់​៧​មករា ស្ថិតនៅ​ភូមិ​ក្រាំង​តា​ផូ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​។​
​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បា​ម​ឈ្មោះ​ទី​១.​ឈ្មោះ សុខ ភឿន ហៅ ស្វិត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះសំណាក់ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ ២.​ឈ្មោះ ចាន់ ធឿន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះសំណាក់ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។​
​បើតាម​សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដង្កោ​ហស​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ តាមផ្លូវ​ជាតិ​លេខ​២០A ស្ថិតនៅ​សង្កាត់​ទៀន ខណ្ឌដង្កោ បានឃើញ​ជនសង្ស័យ​ឆ្នាំ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FV-1468 លេខ​តួ និង​លេខ​ម៉ាស៊ីន​9572486 ឌុប​គ្នា​ពី​កើ​តទៅ​លិច សមត្ថកិច្ច​យើង​មានការ​សង្ស័យ ក៏​ជិះ​ដេញតាម​ពីក្រោយ រហូតដល់​ចំណុច​ខាងមុខ​សាលាសង្កាត់​សាក់​សំពៅ ស្ថិតនៅ​ភូមិ​ក្រាំង​តា​ផូ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ សមត្ថកិច្ច​យើង​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ធ្វើការ​ត្រួតពិនិត្យ រកឃើញ​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​សម្រាប់​កាច់​សោ​រក​ម៉ូតូ​ចំនួន​០២ នៅក្នុង​ហោប៉ៅ​អាវ​ខាងស្តាំ និង​សោរ​ខ្សៀ​លេខ​០៨​ចំនួន​០១ នៅ​ចង្កេះ​ខោ​របស់​ជនសង្ស័យ​ឈ្មោះ ចាន់ ធឿន ហើយ​សមត្ថកិច្ច​យើង​ក៏បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ រួម​និង​វត្ថុតាង យកមក​ធ្វើការ​សាក សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​។​
​សំភារៈ​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​ចំនួន​០២ ២.​សោ​ខ្សៀ​លេខ​៨​ចំនួន​០១ ៣. កូនសោ​ម៉ូតូ​ចំនួន​មួយ ៤.​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ 1FV-1468 ៥.​សោ​ដោះ​ម៉ូតូ​មួយចំនួន ។​
​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ទាំង​២​នាក់​កំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​កសាង​សុំ​នុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕

20839976_1920118681560026_496830665_o20841530_1920118651560029_522151166_o 20841589_1920118668226694_223546896_o 20861108_1920118658226695_96461803_o