ក្រុមចោរ​យក​បំពង់​ហ្គាស​ផ្លុំ​ទម្លុះ​ទូ អេ​ធី​អឹម ABA ឆេះ​លុយ​អស់​នៅ​ខេត្ត​កែប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2017 ក+ ក-

​កែប ៖ ឆេះ​ទូ អេ​ធី​អឹម របស់​អនាគារ ABA អស់​លុយ​រាប់ម៉ឺន​ដុល្លារ ខ​ណះ​ក្រុមចោរ​យក ធុង​ហ្គាស​មក​ផ្លុំ​ទម្លុះ​សោ និង​ជញ្ជាំង​ទូ អេ​ធី​អឹម មិនបាន​សំរេច​។​
​ចោរ​មួយក្រុម បាន​ប្រើប្រាស់​វិធី​ម្យ៉ាង​ដោយ​យក​ធុង​ហ្គាស ទៅ​ផ្លុំ​ទម្លុះ​ជញ្ជាំង​ទូ អេ​ធី​អឹម មួយកន្លែង​របស់​ធនា​គារ ABA ប៉ុនប៉ង​យកលុយ​ក្នុង​ទូ​អេ​ប៊ី​អឹម នោះ តែ​មិនបាន​សំរេច ដោយសារ ភ្លើង​បាន​ឆាបឆេះ​ឡើង ក្នុងពេល​ពួកគេ​បាន​បញ្ឆេះ​ភ្លើង​ហ្គាស​ដើម្បី​ទម្លុះ​ទូ អេ​ធី​អឹម នោះ​។​
​ហេតុការណ៍ ឆេះ​ទូ អេ​ប៊ី​អឹម នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​3​ទៀបភ្លឺ ថ្ងៃទី​15 ខែ សីហា ឆ្នាំ 2017 នៅ​ភូមិ​ថ្មី​ផ្លូវ​ចូល​ផ្សារ​ក្ដាម ស​ង្គា​ត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។ លោក​វរៈ​សេនី​ទោ សូង ស៊ិន អធិការនគរបាល​ក្រុង បាន​ប្រាប់​អោយដឹងថា ក្រុម​ជន​មិន​ស្គាល់​អត្ត​ស​ញ្ណា​ណ​នោះ បាន ធ្វើ​សកម្មភាព​យក​ធុង​ហ្គាស​មក​ផ្លុំ​បញ្ឆេះ​ទម្លុះ​ទូ​យកលុយ​ក្នុង​ធុង​អេ​ប៊ី​អឹម​នៅ​ចន្លោះ​ម៉ោង​3 ទៀបភ្លឺ ថ្ងៃទី​15 ខែសីហា​។ តែ​មិនដឹងថា មាន​មូលហេតុ​យ៉ាងម៉េច​ទេ បានជា​ធ្វើឱ្យ ឆ្លង​ឆេះ​ទូ អេ​ធី​អឹម ហើយ​លុយ​រាប់ម៉ឺន​ដុល្លារ ដែលមាន​នៅក្នុង​នោះ ក៍​ត្រូវបាន​ឆេះ​ខ្លោច​អស់​ដែរ​។
​លោក​វ​រះ​សេនី​ទោ សូង ស៊ិន អធិការ​ក្រុងកែប បាន​ប្រាប់​បន្តថា កាមេរ៉ា​សុវត្ថិភាព ត្រូវបាន ក្រុមចោរ​យក​ស្ព្រា​យ​កំប៉ុង​ព័​ណ​ខ្មៅ ទៅ​បាញ់​បិទ​កញ្ចក់ ដើម្បី​កុំឱ្យ​ថត​ជាប់​រូបភាព​ទៀតផង​។ ពេល នេះ នគរបាល​កំពុងតែធ្វើកា​រ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ខ​ណះ​ដែល​ឆេះ​ទូ អេ​ធី​អឹម ហើយ​ចោរ រត់​បាត់​បន្សល់ទុក​តែ​ដែកកេះ និង​បំពង់​ហ្គាស​មួយ​ប៉ុណ្ណោះ​៕

fn-2017-08-15-11-14-42-5fn-2017-08-15-11-14-42-2 fn-2017-08-15-11-14-42-3