បង្ក្រាប​ក្រុម​ម៉ាហ្វីយ៉ា​ជំរិត​ទារប្រាក់​តាម​អ៊ី​ន​ធើ​ណេ​ត ២៣១​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2017 ក+ ក-

ភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​២៣១​នាក់ ដែល​សំងំ​លាក់ខ្លួន ធ្វើ​សកម្មភាព​ចាប់ជំរិត​ទា​ប្រាក់ តាម​ប្រព័ន្ធ​អ៊ិន​ធ្វើ​ណេ​ត្រ ទៅ​ក្រៅប្រទេស ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ខុន​ដូ មួយកន្លែង នៅ​ខណ្ឌទួលគោក​។​
​ ​ប្រតិបត្តិ​ការបង្ក្រាប ក្រុម​ចាប់ជំរិត ឆ្លងដែន​នេះ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៦ ខែសីហា ដឹកនាំ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី ប្រធាន​នាយដ្ឋាន​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​ក្រសួងមហាផ្ទៃ​និង​មានការ​សម្របសម្រួល ពី​លោក​សៀង សុខ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​
​តាម​នគរបាល បានអោយដឹងថា ទីតាំង​ខុន​ដូ​ដែល​សមត្ថកិច្ច​ចុះ​ឆែកឆេរ នោះ​ស្ថិតនៅ​អាគារ​លេខ ៤ ផ្លូវ លេខ ៥៦៦ និង​ខាងក្រោយ ផ្លូវ​លេខ​៥៧៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ដែលមាន​កម្ពស់​១១​ជាន់​។​
​ ​តាម​ព័ត៌មាន​អោយដឹងទៀតថា ដោយ​មានការ​ការផ្តល់​ព័ត៌មាន ពី​ភ្នាក់ងារ សំងាត់ ពី​ជនសង្ស័យ ជនជាតិ​ចិន មួយក្រុម ដែល​សំងំ​លាក់ខ្លួន ដោយ​ប្រើ​ម៉ាស៊ីន ឧបករណ៍ បំ​លែង ពី​INTER NET​ជា​មធ្យោបាយ សម្រាប់​គំរាម​ជំរិត​ទារប្រាក់​ទៅ​ក្រៅប្រទេស​សមត្ថកិច្ច​ក៍បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា​ចុះមក​ឆែកឆេរ​តែម្តង ។​
​ តាម​នគរបាល អោយដឹងថា នៅក្នុង​ការចុះ​ឆែកឆេរ សមត្ថកិច្ច បាន​ឃាត់ខ្លួន ជនជាតិ​ចិន ចំនួន​២៣១​នាក់ ដែល​ម្នា​ក់បាន​លោត​ពីលើ​ជាន់​ទី​១ បាក់ជើង ក្នុងនោះ​មាន​ស្រី​ចំនួន ២៨​នាក់ ព្រមទាំង​ដកហូត ឧបករណ៍ អេ​ឡិច​ត្រ​និ​ច​មួយចំនួន ដែលជា​មធ្យោបាយ សម្រាប់ធ្វើ​សកម្មភាព​ចាប់ជំរិត ជនជាតិ​ចិន​គ្នា ឯង នៅក្រៅ​ប្រទេស ។​
​ ​តាម​ព័ត៌មាន​អោយដឹងថា ជនជាតិ​ចិន រូបនោះ​បាន​ជួល ខុន​ដូ​នោះ ផ្តាច់ មុខ ប្រមាណ​ជាង​១​ខែ​មកហើយ ដើម្បី​ធ្វើ​សកម្មភាព​ចាប់ជំរិត ៕

fn-2017-08-16-16-42-11-0fn-2017-08-16-16-42-11-1 fn-2017-08-16-19-11-12-2 fn-2017-08-16-19-11-12-3 fn-2017-08-16-19-11-12-4