សមត្ថកិច្ចអំពាវនាវរកម្ចាស់កម្មសិទ្ធិដែលបាត់ម៉ូតូ និងរថយន្ត
រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចរកឃើញរថយន្ដនិងម៉ូតូប្រមាណ១០០គ្រឿងគ្មានឯកសារ ត្រឹមត្រូវនៅក្នុងប្រតិបត្តិការចុះឆែកឆេរតាមឃ្លាំងទទួលបញ្ចាំម៉ូតូ រថយន្តកាលពីម្សិលមិញ នៅក្នុងខណ្ឌសែនសុខ និងខណ្ឌទួលគោក។ ផ្តើមពីនោះសមត្ថកិច្ចអំពាវនាវរកម្ចាស់កម្មសិទ្ធិ មកទទួលយកវិញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បាត់ម៉ូតូ និងរថយន្តនាពេលកន្លងមក ដោយសារអំពើប្លន់ លួច កាច់ក និងឆបោកជាដើម៕