ឧកញ៉ា​ដ៏​ល្បី​២​រូប សម្រុក​ដឹកឈើ ខណៈ​រដ្ឋាភិបាល​ជាប់ដៃ​រឿង​ព្រំដែន​ជាមួយ​ឡាវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2017 ក+ ក-

ខេត្តក្រចេះ ៖ ខណៈដែល​ប្រ​បុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​បញ្ជា​កងទ័ព​ដើម្បី​ការពារ​អ​ធិ​តេ​យ្យ​ជាតិ លោក​ឧកញ៉ា សឹង សំអុល និង ឧកញ៉ា វ៉ន ប៊ុន​ថៃ ក៏​ប្រឹង​សម្រុក​ដឹកឈើ​ចេញ​ទាំងយប់​តាម​ច្រក ភូមិ​សំពោច​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល យ៉ាង​គគ្រឹកគគ្រេង​ដែរ​។​
​កាលពីពេល​ថ្មីៗ​នេះ ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​បញ្ជា​បញ្ជូន​កងទ័ព​ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា​-​ឡាវ ឋិត​ក្នុង​គ្រា​ដែល​ប្រទេសជាតិ​មាន​បញ្ហា​នោះ បែរជា​លោក​ឧកញ៉ា សឹង សំអុល និង ឧកញ៉ា វ៉ន ប៊ុន​ថៃ សប្បាយចិត្ត​ឆ្លៀតឱកាស​សម្រុក​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹគ​គ​គ្រឹ​ង​ចេញពី​ខេត្ត​មណ្ឌល​គី​រី ឆ្លង​ការ​ទឹកដី​ខេត្តក្រចេះ ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដោយ​មិន​ខ្វល់​ពី​សង្គមជាតិ ។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅក្នុង​ស្រុក​ស្នួល​។
​ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​នេះ ក្បួន​រថយន្ត​ដឹកឈើ​ ​របស់​ឧកញ៉ា សឹង សំអុល និង​ឧកញ៉ា វ៉ន ប៊ុន​ថៃ ជិត​20​គ្រឿង ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញពីរ​ទឹកដី​នៃ​ខត្ត​មណ្ឌល​គី​រី ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ​នៃ​ទឹកដី​ខេត្តក្រចេះ តាម​ច្រក​ផ្លូវ​ភ្នំ​ព្រិច ស្ថិតក្នុង​ភូមិស្រ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ឆ្ពោះទៅ​ប្រទេស​វៀតណាម ។​
​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​ឲ្យ​ដឹងថា កាលពី​យប់កើតហេតុ មាន​រថយន្ត​យី​ឌុប​មិន​ក្រោម​ពីរ​២០​គ្រឿង​ទេ បានធ្វើ​សកម្មភាព​សម្រុក​ដឹកឈើ​ប្រណីត​ចេញ​តាមផ្លូវ​ច្រក​ភ្នំ​ព្រិច ក្នុងភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​នេះ ដែល​កម្មសិទ្ធិ​របស់​ឧកញ៉ា សឹង សំអុល និង​ឧកញ៉ា វ៉ន ប៊ុន​ថៃ និង​បាន​បង្ក​ឱ្យ​ផ្លូវ​មួយ​ខ្សែ​នោះ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ថែមទៀត​ផង ។​
​ប្រភព​ដដែល បាន​អះអាងថា ផ្លូវ​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នេះ គឺជា​ផ្លូវ​ធ្វើ​សម្រាប់តែ​ឧកញ៉ា​ចូលទៅ​បំផ្លាញ​ព្រៃឈើ ដែលជា​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​អោយ​វិនាស​ហិនហោច​តែប៉ុណ្ណោះ ។ ជាក់ស្ដែង ដូច​សកម្មភាព​ដឹកជញ្ជូន​ឈើ​រាល់​យប់​នេះ ឡាន​យី​ឌុប​ដឹក​ដាក់​ឈើ​លើស​ទម្ងន់​ទាំងអស់ ហើយ​ថែមទាំង​លើស​នូវ​លិខិតអនុញ្ញាត​ទៀតផង​។​
​ឧកញ៉ា សឹង សំអុល នៅ​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅនេះ មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពាក់ព័ន្ធ​នឹង​ការលើកឡើង​ដូចខាងលើ​នេះ​បានទេ ព្រោះ​ទូរស័ព្ទ​របស់លោក​នៅពេល​ខ្លះ​ទាក់ទង​មិន និង​ពេលខ្លះ​ភ្ជាប់​បាន​ហើយ តែ​គ្មាន​អ្នកទទួល​៕

21Untitled