កូរ៉េខាងជើង​ព្រមាន​ផ្ទុះ​សង្គ្រាម បើ​អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2017 ក+ ក-

​សេ​អ៊ូ​ល ៖ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លើកឡើងថា សមយុទ្ធ​យោធា​រួមគ្នា​រវាង​សម្ពន្ធមិត្ត​អាមេរិក​-​កូរ៉េខាងត្បូង​នា​សប្តាហ៍​ក្រោយនេះ​នឹង​កាន់តែ​ជំរុញ​ឲ្យ​ស្ថានការណ៍​តំបន់​ឧបទ្វីប​កូរ៉េ ធ្លាក់​ទៅក្នុង​គ្រោះមហន្តរាយ​ថែមទៀត ដោយ​កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​នេះ​គឺ​សម្រាប់​ការធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​។​
​កូរ៉េខាងជើង​ដែល​បាន​បង្កក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់​អន្តរជាតិ កាលពី​ខែកក្កដា​កន្លងទៅ តាមរយៈ​ការបាញ់​ធ្វើតេស្ត​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ICBM ចំនួន​ពីរលើក​ដោយ​ជោគជ័យ​នោះ តែងតែមាន​ការមិន​ពេញចិត្ត​នោះឡើយ ចំពោះ​សកម្មភាព​យោធា​គ្រប់​ទម្រង់​ទាំងអស់ រវាង​ទីក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​។​
​គួរ​បញ្ជាក់ថា កូរ៉េខាងត្បូង​នឹង​សហរដ្ឋអាមេរិក គ្រោង​នឹងធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​របស់ខ្លួន ដែលមាន​ឈ្មោះថា Ulchi Freedom Guardian ចាប់ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ​តទៅ​៕

fn-2017-08-18-09-09-07-0