បញ្ជូន​ជន​បាញ់​ជិត​១០​គ្រាប់​ទៅលើ​រថយន្តក្រុង​ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​បុរស​ម្នាក់ បាន​បាញ់​ជិត​១០​គ្រាប់​ទៅលើ​រថយន្តក្រុង​ក្រុមហ៊ុន បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​នោះ​ទៅ​តុលាការ ខណៈដែល​ករណីនេះ​បានកើត​ឡើង ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍ កាលពី​យប់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ នៅតាម​បណ្ដា​យ​ផ្លូវ​៥៩៨ (​ផ​ភ្លូវ​ជា​សុផារ៉ា​) មុខ​ដី​ឧកញ៉ា លី ហួរ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់​តុលាការ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៧ នេះ​។​
​គួ​រម្លឹកថា ជនសង្ស័យ​មានឈ្មោះ អេង កុសល អាយុ​៣៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​ដេ​២៤ ផ្លូវ​លេខ​២ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ៕

fn-2017-08-18-09-19-11-0