ប្រលែងគ្នាលេង ផ្ទុះកំហឹងខាំពងស្វាស ប្តីដាច់ម្ខាង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 August, 2017 ក+ ក-

ខេត្តត្បូងឃ្មុំ៖ បុរសអាយុ៣៣ឆ្នាំម្នាក់ រស់នៅភូមិត្រពាំងផ្អង ឃុំកក់ ស្រុក ពញាក្រែក បានរងរបួសដាច់ពងស្វាសផ្នែកខាងស្តាំម្ខាងបាត់ ដោយសារតែប្រពន្ធរបស់ខ្លួន បានខាំ នៅលើផ្ទះឈើមួយនៅកន្លែងចាំចំការកៅស៊ូ ឆ្ងាយពីភូមិ បណ្តាលឲ្យសន្លប់ ហើយ ត្រូវបានអ្នកភូមិផ្អើលឆោឡោ និងអាណិតជួយដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។ ដែល រហូតមកដល់ព្រឹកថ្ងៃទី១៩សីហា ២០១៧ ជាង១សប្តាហ៏ហើយ មិនទាន់ជាសះស្បើយរបួស នៅឡើយទេ ចំណែកស្ត្រីជាប្រពន្ធ ក៏មិនឃើញទៅអើតឈ្ងោកមើលប្តី ដែលកំពុងសម្រាក ព្យាបាល ដែរ។
បុរសរងគ្រោះបានរៀបប្រាប់ឲ្យដឹងថាៈ មុនពេលកើតហេតុ ពួកគាត់បានជួបជុំ មិត្តភក្តិ មានគ្នាចំនួន៧នាក់ ក្នុងនោះប្រុស៤នាក់ និងស្រី៣នាក់ បាននាំគ្នាផឹកស៊ីនៅពេលរសៀល ថ្ងៃកើតហេតុ ដោយសារវេលាល្ងាចផងនោះ អ្នកដែលបានមកចូលរួមផឹក ក៏បានត្រឡប់ទៅ ផ្ទះរៀងៗខ្លួន នៅសល់តែរូបគាត់ និងប្រពន្ធនៅដេកចាំកៅស៊ូឲ្យគេ ។ បុរសរងគ្រោះរូប នេះ ប្រាប់បន្តថា លុះរហូតដល់វេលាម៉ោងប្រហែលជា៨យប់ ដោយបានលេងប្រលែងជាមួយនិង ប្រពន្ធឈ្មោះ យន់ អ៊ិ អាយុ៣២ឆ្នាំ នៅលើផ្ទះឈើនោះ ហើយទំនងដោយសារតែប្រពន្ធ រាងឈឺផងនោះ ប្រពន្ធរបស់គាត់ក៏បានខាំពងស្វាស គាត់ដាច់ម្ខាងចេញឈាមជោកខ្លួន បណ្តាលឲ្យមានការឈឺចុកចាប់ជាខ្លាំង ។ក្នុងពេលនោះ គាត់ ខឹងខ្លាំងពេក ក៏បានវាយប្រពន្ធ ២ទៅ៣ដៃ បណ្តាលឲ្យសន្លប់ ហើយគាត់ក៏សន្លប់ក្នុងពេលនោះដែរ ។ ពេលដែលបានដឹង ខ្លួនងើបពីសន្លប់វិញ ក៏បានប្រឹងដើរចុះពីលើផ្ទះនោះ កាត់តាមវាលស្រែមានទឹកត្រឹមជង្គង់ ដោយដៃម្ខាងកាន់ក្តោបត្រង់ស្នាមរបួស ប្រឹងដើរមកដល់ផ្ទះស្គាល់គ្នាឈ្មោះតាសាន ដែល មានចំងាយពីផ្ទះនៅប្រមាណជាង៣០០ម៉ែត្រ ឱ្យគាត់ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ខេត្តត្បូង ឃ្មុំ ទាំងយប់ ។ លុះមកដល់ព្រឹកឡើង ក៏ត្រូវបានឪពុកបង្កើត បានជួយដឹកបន្តទៅសង្រ្គោះ ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម រហូតមកដល់ពេលនេះបាន៨ថ្ងៃហើយ ស្នាមរបួស
មិនទាន់ជាសះស្បើយនៅឡើយទេ ។
លោកថា ប្រពន្ធបាននិយាយប្រាប់ក្នុងពេលដែលមកស្នាក់នៅក្នុងមន្ទីរពេទ្យពញា ក្រែក ថា«យើងទាំង២នាក់លែងលះគ្នាមិនអាចយកគ្នាជាប្តីប្រពន្ធទៀតទេ» តែចិត្តរបស់គាត់ វិញ មិនចង់លែងទេ រង់ចាំមើលជាសះស្បើយសិន ព្រោះណាមួយកូនៗនៅតូចពេកចំនួន៣
នាក់ ខ្លាចលំបាកមិនដឹងថា ប្រពន្ធយល់ព្រមយកវិញដែរឬយ៉ាងណាទេ។
លោក សេក ទន់ អាយុ៦៥ឆ្នាំ ត្រូវជាឪពុកបុរសរងគ្រោះ បានប្រាប់ឲ្យដឹងដែរថា កូន ប្រសារស្រីមានចរិតស្លូតបូតទេ គាត់មានចង្ងល់ដែរចុះមូលហេតុអ្វី បានជាមានរឿងបែប នេះ កើតឡើងនោះ ? នៅពេលដែលកូនប្រុសរបស់គាត់ជាសះស្បើយហើយនឹងហៅដន្លងមកជួប ជុំពិភាក្សាគ្នាដើម្បីដោះស្រាយគ្នា ។
គ្រូពេទ្យម្នាក់ប្រាប់ឲ្យដឹងដែរថា ទោះបីជាបុរសនេះបានអស់ពងស្វាសម្ខាងក្តី ក៏នៅថ្ងៃ ក្រោយ អាចនឹងបង្កកំណើតបានទៀត គ្រាន់តែរាងកាយអាចខ្សោយជាមុន៕

ScreenShot684