កំពង់ស្ពីះប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
តែងតែក្រើនរំលឹកដល់ការបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសព្រៃឈើទូរទាំងប្រទេសជាពិសេសជំនាញប៉ុន្តែដោយឡែក
លោកស ស៊ីប៉ូឡែតនាយសង្កាត់រដ្ឋបាលព្រៃឈើតាសាលត្រូវបានក្រុមប្រជាពលរដ្ឋដែលរកស៊ីដឹកអនុផលព្រៃឈើបាន
រិះគន់ក្រុមមេព្រៃខេត្តកំពង់ស្ពឺជាពិសេស លោកស ស៊ីប៉ូឡែត ជានាយសង្កាត់រដ្ឋបាលព្រៃឈើតាសាលថា បានបញ្ជា ឲ្យកូនចៅដេកអង្រឹងនៅទល់មុខនិងក្នុងថ្នាលបណ្តុះកូនឈើចាំយកលុយស្រាប់ៗពីពួកគាត់ដែលរកស៊ីបានចំណេញ
ប្រាក់បន្តិចបន្តួចនោះ បើមិនបង់លុយអោយទេគេចាប់យកឈើនិងគោយន្តលែងបានរកស៊ីចិញ្ចឹមកូនប្រពន្ធហើយ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះបឿន នីអាយុ៣៧ឆ្នាំដែលរកស៊ីដឹកអនុផលព្រៃឈើបាននិយាយឲ្យដឹងថាពេលដែលពួកគាត់
ដឹកឈើមកដល់កន្លែងថ្នាលបណ្តុះកូនឈើសង្កាត់តាសាលនេះគឺ លោកស ស៊ីប៉ូឡែតបានបញ្ជាឲ្យកូនចៅអង្គុយចាំ
យកលុយពីពួកគាត់ ដោយរឺម៉កធ្យូង៥០០០០រៀល គោយន្តដឹកបង្គោលរបង៨០០០០រៀល រថយន្តដឹកអុស១០០០០០រៀល គោយន្តដឹកឈើដុល១៥០០០០រៀល រថយន្តដឹកឈើក្រហម២០០០០០រៀលប្រសិនបើពួកគាត់មិនបង់លុយអោយទេ ច្បាស់ជាក្រុមចាំយកលុយនោះចាប់ឃាត់យកទាំងឈើទាំងគោយន្តជាក់ជាមិនខានឡើយ។តាមប្រភពពី មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់បានបង្ហើបអោយដឹងថានៅកន្លែងបណ្តុះកូនឈើរបស់លោកស ស៊ីប៉ូឡែតជានាយសង្កាត់រូបនេះវិញក្រុមឈ្មួញរកស៊ីដឹកឈើប្រណិតគឺលោកស ស៊ីប៉ូឡែតមិនបានឲ្យកូនចៅយកលុយភ្លាមៗ នោះទេដោយខ្លាចបែកការគឺបង់លក្ខណះជាខែដោយក្នុងមួយខែចាប់ពី១០០០ ទៅ២០០០ដុល្លាឬអាចលើសពីនេះទៀត
ក៏មាន។
ប្រភពបានបង្ហើបឲ្យដឹងទៀតថា ចំណែកមេព្រៃដែលមានលោកស ស៊ីប៉ូឡែតដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើតាសាលវិញដេកនៅអែផ្ទះលក់ធ្វើមិនដឹង ចាំតែដល់ខែយកលុយពីកូនចៅតែប៉ុណ្ណោះមិនដែលមកធ្វើការងារទាល់តែសោះ គឺក្នុងមួយអាទិត្យឬ ក៏ចុងខែទើបលោកនាយសង្កាត់រដ្ឋបាលព្រៃឈើតាសាលមកយកលុយពីកូនចៅម្តង។ទង្វើរបស់លោកនាយសង្កាត់ខាងលើនេះសបញ្ជាក់អោយឃើញថាកំពុងតែប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងហើយ ទើបព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺរងនូវវិនាសហិនហោចជាពិសេសក្នុងស្រុកឱរ៉ាល់តែម្តង។ដូចនេះប្រជាពលរដ្ឋដែលរកស៊ីដឹកអនុផលព្រៃឈើតិចតួចនោះសំណូមពរដល់អស់លោកថ្នាក់លើៗមេត្តាជួយ
ពិនិត្យទង្វើរបស់លោកស ស៊ីប៉ូឡែតនាយសង្កាត់រដ្ឋបាលព្រៃឈើតាសាលផងល្មមហៅទៅដុសក្អែរចេញម្តង
ហើយបើបណ្តែតបណ្តោយតទៅ
ទៀតនាំតែខូចស្ថាបន័រដ្ឋបាលព្រៃឈើដែលអ្នកគេល្អៗខិតខំបំពេញការងារបំរើផលប្រយោជន៍ប្រជាជននិង
រដ្ឋាភិបាលនោះ។
ពាក់ពន្ធ័និងការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើនេះអ្នកយកព័ត៌មានមិនអាចសុំការបកស្រាយពីលោកស ស៊ីប៉ូឡែតនាយសង្កាត់រដ្ឋបាលព្រៃឈើតាសាលបានទេដោយមិនមានលេខទូរសព្ទ័ធ្វើការទំនាក់ទំនងឡើយ៕
មន្ត្រីព្រៃឈើតាសាល ដាក់កុងត្រូជជុះ ទារលុយពីអ្នកដឹកអនុផលព្រៃឈើ