ក្រចេះ៖ រថយន្តដឹកឈើជាច្រើនគ្រឿងកំពុងសម្រុកដឹកឈើចេញពីបន្ទាយយោធាមួយក្នុងខេត្តក្រចេះ ដែលគេដឹងថា ជាឈើរបស់លោក ហួត ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣ ចំនុះវរៈសេនាតូច២០៤ ដែលមានលោក មាស សុភាព ជាមេបញ្ជាការ។
សេចក្ដីរាយកាណ៍ពីស្រុកស្នួល បានឲ្យដឹងថា រថយន្តដឹកឈើរបស់លោក ហួត ប៊ុនគីម កំពុងធ្វើចរាចរណ៍នៅក្នុងស្រុកស្នួល ខេត្តក្រចេះ ក្នុងទិសដៅឆ្ពោះទៅកាន់ព្រំដែនវៀតណាម។
ប្រភពអះអាងទៀតថា យ៉ាងហោចណាស់ ឈើប្រមាណជា៣០ម៉ែត្រគូប ត្រូវបានគេដឹកចូល និងរក្សាទុកនៅក្នុងបន្ទាយយោធាវរៈ៤០២ ដើម្បីត្រៀមដឹកទៅលក់ឲ្យឈ្មួញឈើអន្តរជាតិរបស់វៀតណាម ។
ជាក់ស្តែង នៅវេលាម៉ោង៤ នឹង៣៣នាទី ល្ងាច ថ្ងៃទី១៧ សីហា ២០១៧ ឈើប្រណិតពេញមួយឡានអាប្រកុង កំពុងតៀមចេញទៅស្រុកយួន ទីតាំងដែលគេរៀបចំចេញនេះ គឺនៅក្នុងបន្ទាយ គ.៣ ភូមិក្រញូង ឃុំក្រញូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ ។
ដែលមានមេការឈ្មោះ នី ជំនួសមុខអោយចែ វី ប្រពន្ឋលោក ហួត ប៊ុនគីម មេបញ្ជាការកងអនុសេនាធំលេខ៣ ចំនុះវរៈសេនាតូច២០៤ និងមានលោក មាស សុភាព ជាមេបញ្ជាការអ្នកនាំផ្លូវយកទៅលក់នៅវៀតណាមតាមច្រកងាំ០៦ ។
ប្រភពពីប្រជាពលរដ្ឋ បាននិយាយរិៈគន់ចំៗថា រថយន្តអាប្រកុង ដែលដឹកឈើទាំងថ្ងៃនោះ ជារបស់លោក ហួត ប៊ុនគីម មេបញ្ជការកងអនុសេនាធំគ- ៣ ចំនុះវរៈការពារព្រំដែនលេខ២០៤ និងជាចំណុះអោយតំបន់ប្រត្តិបត្តិការសឹងរងខេត្តក្រចេះ និងថៅកែឈើស្រីកំពុងតែល្បីនៅខាងk3 ដែលគេស្គាល់ឈ្មោះច្បាស់នោះមានឈ្មោះ ចែ វី ត្រូវជាប្រពន្ធលោក ហួត ប៊ុនគីម នោះដែរ ។ ហើយក៏មិនមែនទើបតែលើកទីមួយនោះដែរ ដែលឈ្មួញល្បីឈ្មោះលោក ហួត ប៊ុនគីម យកអំណាចបុណ្យស័ក្តិមកប្រើប្រាស់ រកស៊ីក្នុងជំនួញជួញដូរដឹកជញ្ជូនឈើប្រណិតយកទៅលក់នៅប្រទេសវៀតណាមនោះ ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមឈ្មួញដែលមានឈ្មោះ លោក ហួត ប៊ុនគីម និងប្រពន្ធឈ្មោះចែ វី បានធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតខុសច្បាប់ចេញពីក្នុងបន្ទាយយោធាស្រស់ៗតែម្តង ប៉ុន្តែគ្មានសមត្តកិច្ចពាក់ព័ន្ធណាហ៊ានចេញមុខមកចាប់ ឬបង្ក្រាបរថយន្ដដឹកឈើរបស់មេឈ្មួញឈ្មោះ ហួត ប៊ុនគី ដែលមានតួនាទីជាមេបញ្ជាការកងអនុសេនាធំ គ ៣ រូបនោះឡើយ ៕
លោក ហួត ប៊ុនគីម កំពុងសម្រុកដឹក ឈើប្រណីតចេញពីបន្ទាយ(video)