ភ្នំពេញ ៖ អតិតប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង មានប្រសាសន៍ថា ក្នុង ចំណោមសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ប្រទេសមាន ១០ប្រទេសក្នុងនោះក៏មាន កម្ពុជាផងដែរកំពុងមានកំណើនសេដ្ឋខ្ពស់ធ្វើឲ្យកម្ពុជាអាចកាត់បន្ថយភាពក្រីក្របានពីមួយឆ្នាំទៅមួយឆ្នាំ ដោយកាលពីឆ្នាំ២០១៦កន្លងទៅ អត្រានៃភាពក្រីក្ររបស់ពលរដ្ឋនៅសល់ត្រឹមតែ ១១,៥ប៉ុណ្ណោះ។
ការអះអាងរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បែបនេះក្នុងឱកាសដែលលោក និងលោកជំទាវអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង និងស្រង់សុគន្ធវារីប្រគេន ព្រះចៅអធិការ និងព្រះគ្រូសូត្រស្តាំវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួល សង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ សីហា។ លោកថា បើងាកមកមើលពីវិស័យពុទ្ធចក្រវិញនៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្ននេះមានជាង ៤ពាន់វត្ត និងមានព្រះសង្ឃជិត ៧ម៉ឺនអង្គ ហើយបើគិតពីបច្ច័យក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តអា រាមវិញឃើញថាមានរាប់ពាន់លានដុល្លារអាមេរិក សួរថាលុយកាក់ទាំងនេះបានមកពីណា គឺ បានមកពីកំណើនសេដ្ឋកិច្ចជាតិ និងកំណើនសេដ្ឋកិច្ចរបស់គ្រួសារប្រជាជននេះឯង ហើយការ ដែលមានកំណើនសេដ្ឋកិច្ចបែបនេះគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព វាផ្ទុយ ស្រឡះពីអ្នកមួយចំនួននិយាយដោយខ្វះសច្ចភាពថា ប្រជាជនចេះតែក្រទៅៗនោះ។
លោកបានលើកឡើងផងដែរទាក់ទងទៅនឹងបញ្ហាកម្មករដែលកំពុងបំរើការងារនៅ តាមរោងចក្រដែលបច្ចុប្បន្នមានចំនួនជិត ១លាននាក់ថា ចាប់ពីឆ្នាំ២០១៨ទៅថៅកែរោងចក្រ គឺជាអ្នកចេញលុយក្នុងការថែទាំសុខភាពរបស់កម្មករ ហើយចាប់ពីឆ្នាំ២០១៩ទៅកម្មករនឹង ទទួលបានបា្រក់ចូលនិវត្តន៍ដូចគ្នាទៅនឹងមន្ត្រីរាជការដែរ ហើយចំណុចមួយទៀតគឺចាប់ថ្ងៃ នេះទៅកម្មករទាំងអស់ជិះរថយន្តក្រុងទៅធ្វើការ និងត្រឡប់ទៅផ្ទះវិញនឹងមិនត្រូវបង់ប្រាក់ឡើយ ដែលទាំងនេះហើយគឺជាការវិត្តន៍ថ្មីក្នុងការផ្តល់អត្ថប្រយោជន៍ដល់កម្មករ។
លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា ការតម្លើងប្រាក់ខែយើងមិនចេះតែទាមទារបានស្រេចតែចិត្តទេ ព្រោះថៅកែរោង ចក្រទាល់តែរកស៊ីចំណេញទើបគេបើករោងចក្រ បើយើងទាមទារខ្ពស់ហួស គេមិនចំណេញ គេនឹងបិទរោងចក្រ ហើយរត់ទៅបើកនៅប្រទេសជិតខាងវិញ ពេលនោះឆ្នាំងបាយរបស់បង ប្អូនកម្មករយើងត្រូវជួបការលំបាកជាមិនខាន។ អញ្ចឹងហើយបានជារាជរដ្ឋាភិបាលបាន ចរចាជាលក្ខណៈត្រីភាគីមាន តំណាងរាជរដ្ឋាភិបាល តំណាងថៅកែរោងចក្រ និងតំណាង កម្មករក្នុងការតម្លើងប្រាក់ខែជូនកម្មករជារៀងរាល់ឆ្នាំ៕
កម្ពុជាស្ថិតក្នុងប្រទេសចំនួន១០ ដែល មានកំណើនសេដ្ឋកិច្ចខ្ពស់ លើពិភព លោក