ឧទ្ធរណ៍បដិសេធការស្នើសុំនៅក្រៅឃុំរបស់អតីតព្រះសង្ឃប្រើកាំភ្លើងជ័រ
រាជធានីភ្នំពេញ ៖ តាមការឲ្យដឹងពីមេធាវីការពារក្តីបញ្ជាក់ថា សាលាឧទ្ធរណ៍បានច្រានចោលសំណើសុំនៅក្រៅឃុំរបស់អតីតព្រះសង្ឃមួយអង្គនៅខេត្តបាត់ដំបង ដែលប្រើកាំភ្លើងជ័របង្ហោះលើបណ្តាញសង្គម និងប្រមាថសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ អតីតអង្គនោះឈ្មោះ ហន សុផាន្នី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីអំឡូងចុងខែមិថុនា ឆ្នាំ២០១៧នេះ ។
សូមជម្រាបថា អាជ្ញាធរខេត្តបាត់ដំបងបានចាប់ផ្សឹក អតីតសង្ឃឈ្មោះ ហន សុផាន្នី ហើយវាយខ្នោះ ខណៈដែលជនសង្ស័យរូបនេះស្នាក់នៅវត្តដំរីស ខេត្តបាត់ដំបង ដែលកាំភ្លើងនោះជាកាំភ្លើងជ័រ ដោយចោទប្រកាន់ពី បទប្រើប្រាស់អាវុធខុសច្បាប់ ខណៈបច្ចុប្បន្ននេះកំពុងឃុំខ្លួននៅពន្ធនាគារ ៕