​ស្តិ​តិ​កាសែត វិទ្យុ ទូរទស្សន៍ ឆ្នាំ ២០១៤ នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2015 ក+ ក-

របាយការណ៍​ប្រចាំឆ្នាំ របស់ ក្រសួង​ព័ត៌មាន ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ៤ មីនា បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ ២០១៤ កម្ពុជា មាន វិទ្យុ​ផ្សាយ​ផ្ទាល់​ទាំង នៅ​ទីក្រុង និង​ខេត្ត ១៧៥ អង្គភាព មាន​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​ទាំង​ខេត្ត​និង​ទីក្រុង ២៤ អង្គភាព កាសែត​ជាតិ​នៅ​ភ្នំពេញ​មាន ៣៥៤ អង្គភាព នៅ​ខេត្ត​មាន ១០២ អង្គភាព ទស្សនា​វ​ដ្តី​ជាតិ ២៤០ អង្គភាព សមាគម​កាសែត វិទ្យុ ទូរទស្សន៍​នៅ​ភ្នំពេញ​មាន ៣៣ អង្គភាព នៅតាម​ខេត្ត​មាន ៥ អង្គភាព រោង​ពុម្ព​ចំនួន ១២២ អង្គភាព​។​របាយការណ៍​នេះ​ផ្សព្វផ្សាយ ក្នុងពេល​ក្រសួង​ព័ត៌មាន ធ្វើ​សន្និបាត​ប្រចាំឆ្នាំ​២០១៥ នៅ​ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី ៤ មីនា ២០១៥៕

aaaaaaaa