រាជធានីភ្នំពេញ ៖ តាមរយៈ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែសីហានេះ ដែលថ្ងៃទី២ នៃការប្រឡងបាក់ឌុប ស្ថានភាពនៅតាមមណ្ឌលប្រឡងនីមួយៗ មានសភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ ដោយពុំមានការយកសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡងឡើយ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំមណ្ឌលរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានអញ្ជើញចុះពិនិត្យស្ថានភាពទូទៅនៅតាមមណ្ឌលវិទ្យាល័យច្បារអំពៅរាជធានីភ្នំពេញ។
ចំពោះដំណើរការសំណេរនាព្រឹកនេះមានពីរមុខវិជ្ជាគឺ៖ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា)៕